(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៥,៥៨៦គ្រឿង
- រកឃើញល្មើសច្បាប់ ៧៩៩គ្រឿង (ម៉ូតូ៨០%)
- អប់រំ ១៧៧គ្រឿង និងផាកពិន័យ ៦២២គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១០ ខែវិច្ឆិកានេះ
- ត្រួតពិនិត្យបានចំនួន ១,៥៣៤គ្រឿង
- អប់រំ ១១៥គ្រឿង និងផាកពិន័យ ៤០៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
៤៩,៧៣៥គ្រឿង
- រកឃើញយានយន្តល្មើស ៩,៧២៧គ្រឿង (ម៉ូតូ៧៨%)
- អប់រំ ១,៦៤៣គ្រឿង និងផាកពិន័យ ៨,០៨៤គ្រឿង៕
ប្រភព៖ Fresh News