សហរដ្ឋអាមេរិកទើបសម្រេច «ដាក់​ទណ្ឌកម្មបន្ថែមទៀត​លើរុស្ស៊ី» ជុំវិញការលូកដៃ​ចូលបញ្ហា​អ៊ុយក្រែន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិកទើបសម្រេច «ដាក់​ទណ្ឌកម្មបន្ថែមទៀត​លើរុស្ស៊ី» ជុំវិញការលូកដៃ​ចូលបញ្ហា​អ៊ុយក្រែន!

10/11/2018
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក​បានសម្រេចចិត្ត​ ដាក់ទណ្ឌកម្មថី្មមួយប្រឆាំងនឹងរុស្ស៊ី សម្រាប់ការ​លូកដៃចូលក្នុងវិបត្តិ​ នៅតំបន់​ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើ​តាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រសួងរតនាគារជាតិ​អាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួនថា ការដាក់ទណ្ឌកម្មថី្ម​របស់​សហរដ្ឋអាមេរិក គឺមានគោលដៅ​លើបុគ្គល ០៣នាក់ និងអង្គភាព​រុស្ស៊ីចំនួន ០៩ ដែលបានចូលរួមក្នុង​ការរំលោភបំពានសិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ក្រោមផលប្រយោជន៍​រុស្ស៊ីនៅក្នុងតំបន់​គ្រីមមៀ និងភាគខាងកើត​ប្រទេស​អ៊ុយក្រែន។

បើតាមសេចក្ដីថ្លែងការណ៍នេះ​ដដែល រាល់ទ្រព្យសម្បត្តិ​របស់បុគ្គល និងអង្គភាពទាំងនេះ​នៅក្នុង​សហរដ្ឋអាមេរិក ឬស្ថិតក្រោម​យុត្ថាធិការអាមេរិក នឹងត្រូវបាន​បង្កក ហើយប្រជាជនអាមេរិក​ក៏ត្រូវបានហាមឃាត់​ ក្នុងការធ្វើពាណិជ្ជកម្ម​ជាមួយពួកគេ​ផងដែរ។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃអង្គារ​ក្រសួងការបរទេស​អាមេរិក​បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន​អាចនឹងដាក់ទណ្ឌកម្ម​លើរុស្ស៊ី ជុំវិញការចោទ​ប្រកាន់ថា ទីក្រុងម៉ូស្គូ​បានប្រើប្រាស់​អាវុធគីមីព្យាយាម​បំពុលសម្លាប់​ អតីតទីភ្នាក់ងារ​ស៉ើបការណ៍សំងាត់ម្នាក់​របស់ ខ្លួននៅលើទឹកដី​អង់គ្លេស កាលពីខែមីនា​កន្លងទៅ៕