ផ្ទុះការតវ៉ាទូទាំងសហរដ្ឋអាមេរិក ក្រោយលោក ដូណាល់ ត្រាំ តែងតាំង រដ្ឋមន្រ្តីស្តីទីក្រសួងយុត្តិធម៌ថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទុះការតវ៉ាទូទាំងសហរដ្ឋអាមេរិក ក្រោយលោក ដូណាល់ ត្រាំ តែងតាំង រដ្ឋមន្រ្តីស្តីទីក្រសួងយុត្តិធម៌ថ្មី

09/11/2018
(វ៉ាស៉ីនតោន)៖ ក្រុមបាតុករតវ៉ារាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅតាមទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេថា ការតែងតាំងរដ្ឋមន្រ្តីស្តីទីក្រសួងយុត្តិធម៌ និងជាអគ្គរដ្ឋអាជ្ញាស្ដីទីថ្មី លោក Matthew Whitaker អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការស៉ើបអង្កេតជុំវិញសំណុំរឿងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
បាតុកម្មតវ៉ាត្រូវបានធ្វើឡើង នៅតាមទីក្រុងសំខាន់ៗជាច្រើនរបស់សហរដ្ឋអាមេរិក ដូចជាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងញូយ៉ក។ ជាក់ស្ដែង ក្រុមបាតុករជាង១,០០០នាក់ ត្រូវបានគេរាយការណ៍ថាបាននាំគ្នាតវ៉ា នៅឯទីលាន Lafayette Square នៃទីក្រុងវ៉ាស៊ីនតោន ជាមួយការស្រែកនូវពាក្យស្លោកសង្រ្គោះលោក មូល្លឺ ឬ SAVE MUELLER ដែលជារដ្ឋអាជ្ញាពិសេស អាមេរិកម្នាក់ និងកំពុងស៉ើបអង្កេតលើសំណុំរឿងចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចកាបោះឆ្នោតប្រធានាធិបតី អាមេរិកកាលពីឆ្នាំ២០១៦។
សូមជម្រាបថា៖ លោក Whitaker មានអាយុ ៤៩ឆ្នាំ បានកាន់តំណែងជាប្រធានបុគ្គលិក​របស់អតីតអគ្គរដ្ឋអាជ្ញា និងជារដ្ឋមន្ត្រី យុត្តិធម៌អាមេរិក លោក Jeff Sessions ចាប់តាំង​ពីឆ្នាំ២០១៧ មកម្ល៉េះ។ លោក Whitaker បានឡើងកាន់តំណែងជាអគ្គរដ្ឋអាជ្ញា និងជារដ្ឋមន្ត្រីយុត្តិធម៌​ជាបណ្ដោះអាសន្ន បន្ទាប់ពី​លោក ត្រាំ បណ្ដេញ​លោក Sessions ចេញពីតំណែង។ លោក Jeff Sessions ត្រូវបាន​លោក ដូណាល់ ត្រាំ បណ្ដេញចេញពី​តំណែង​តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគណបក្ស​សាធារណរដ្ឋ​របស់លោក​ បានរបូតការគ្រប់គ្រងលើសភា​តំណាងរាស្ត្រ ទៅឱ្យបក្ស​ប្រជាធិបតេយ្យ ក្រោយការបោះឆ្នោត​សភាពាក់កណ្តាល​អាណត្តិ។
ប៉ុន្តែ​ការបណ្ដេញ លោក Sessions ចេញពីតំណែងត្រូវ​បានគេមើលឃើញ​ថា ជាឱកាសដែលលោក ត្រាំ អាចតែង​តាំង​រដ្ឋមន្ត្រីយុត្តិធម៌ថ្មីម្នាក់ ​ដែលលោកជឿជាក់​ថា អាចជួយលោក​បញ្ឈប់ការស៉ើបអង្កេត​របស់រដ្ឋអាជ្ញាពិសេស​អាមេរិក លោក ​រ៉ូប៊ឺត មូល្លឺ (Robert Mueller) ជុំវិញសំណុំ​រឿងរុស្ស៊ី ខណៈលោក Whitaker​ គឺជាមនុស្សម្នាក់ដែលប្រឆាំងយ៉ាងខ្លាំងចំពោះការស៉ើប អង្កេតលើរុស្ស៊ី៕