ក្រុមហ៊ុនលំដាប់ពិភពលោក Google ក៏​ចូលរួមអបអរសាទរពិធីបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជាដែរ! (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមហ៊ុនលំដាប់ពិភពលោក Google ក៏​ចូលរួមអបអរសាទរពិធីបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជាដែរ! (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨)

09/11/2018
ក្នុងឱកាស​​​នៃ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិកម្ពុជា​ ខួប​លើក​ទី​ ​៦៥ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​Google​ ​បាន​ចូល​រួម​អបអរ​ ​ដោយ​ដាក់​រូប​វិមាន​ឯករាជ្យ​​របស់​កម្ពុជា​ ​និង​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹងទិវា​នេះ នៅ​​ផ្នែក​ខាងមុខ នៃវិបសាយ​របស់ខ្លួន។
ទំព័រមុខនៃវិបសាយ Google ដែល​គេប្រើសម្រាប់ស្វែងរកទិន្នន័យផ្សេងៗ
នៅពេល​ដែលប្រិយមិត្ត​ចូលទៅកាន់ Google.com.kh ប្រិយមិត្តនឹងឃើញផ្ទាំង​នេះ​ជា​មិន​ខាន។ ផ្ទាំងនេះ គេហៅថា Google Doodles​ ​ដែល​ជាទូទៅ​រាល់​មាន​ពិធី​បុណ្យ​ធំ​ៗ​ ​Google​ ​តែងតែ​បង្ហាញ​ត្រង់​កន្លែង​នេះ​ ​ហើយ​រូបភាព​ត្រូវ​បាន​ផ្លាស់ប្ដូរ​តាម​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​កម្មវិធី​នី​មួយ​ៗ។
នៅពេលចុច​លើ​រូបវិមានឯករាជ្យ​នោះ គឺប្រៀបដូចប្រិយមិត្តកំពុង​ស្វែងរក​ព័ត៌មាន​ទាក់ទងនឹងពាក្យ "Cambodia Independence Day" ដូច្នេះដែរ៕