សហរដ្ឋអាមេរិកប្រកាសថា «ការលក់​សព្វាវុធទៅ​ឱ្យបរទេសកើនឡើង ៣៣ភាគរយ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិកប្រកាសថា «ការលក់​សព្វាវុធទៅ​ឱ្យបរទេសកើនឡើង ៣៣ភាគរយ»

09/11/2018
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេស​អាមេរិកបានប្រកាសថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ​ទៅឱ្យរដ្ឋាភិបាល​បរទេសបាន​កើនឡើង ៣៣ភាគរយ ក្នុងឆ្នាំសារពើពន្ធ​ ២០១៨ នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន​ ចេញផ្សាយនៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ក្រសួងការបរទេស​អាមេរិកបានបញ្ជាក់​ថា ការលក់ សព្វាវុធចេញ​ទៅក្រៅប្រទេស​បានកើនឡើង ៣៣ភាគរយ ឬ ៥៥.៦៦ពាន់លានដុល្លារ​ក្នុងឆ្នាំសារពើពន្ធ​២០១៨ បើធៀបជាមួយ ឆ្នាំ២០១៧ មានត្រឹមតែ ៤១.៩៣ពាន់លានដុល្លារ។
បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍ដដែល​ក៏បានឱ្យដឹងដែរថា អារ៉ាប៊ីសាអូឌីត គុយវ៉ែត ប៉ូឡូញ បារ៉ែន និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម គឺជាម៉ូយ​ដ៏សំខាន់នៃទីផ្សារ​លក់សព្វាវុធ​របស់សហរដ្ឋអាមេរិក ហើយក្នុងនោះទៀតសោត ​អារ៉ាប៊ីសាអូឌីត គឺជាម៉ូយធំជាងគេ​​ដែលកំពុងបញ្ជាទិញវានាចម្បាំង និងប្រព័ន្ធ​មីស៉ីល Patriot ជាមួយ​តម្លៃសរុប ៨.១ពាន់លានដុល្លារ។
គួរបញ្ជាក់ថា៖ គិតជាសរុប​ការលក់អាវុធរបស់​សហរដ្ឋអាមេរិក ក្នុងនោះរួមពី​រដ្ឋាភិបាលទៅ​រដ្ឋាភិបាល និងពាណិជ្ជកម្ម​លក់ដោយ ផ្ទាល់បាន​កើន ១៣ភាគរយ ឬស្មើនឹង ១៩២.៣​ពាន់លានដុល្លារ​ ក្នុងឆ្នាំ២០១៨៕