ផ្សាយបន្តផ្ទាល់(Live)៖ ពិធីបុណ្យឯករាជ្យខួបលើកទី៦៥ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងមិទ្ទិញមហាជន មុខព្រះបរមរាជវាំង។
ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមក្បួនព្រះទីនាំង និងរថយន្តនៅក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦៥។
នៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏មហានក្ខត្តឬក្សនេះ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងធ្វើដំណើរជិតឆ្ងាយមានសុវត្ថិភាពគ្រប់ទីកន្លែង។
រាជធានីភ្នំពេញ, ព្រឹកថ្ងៃសុក្រ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
