ប្រពន្ធមិននៅផ្ទះ នាំក្លើមកជក់ថ្នាំ ចាប់កូនស្រីរំលោភ៤ដង(សត្វតិរច្ឆាន)!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រពន្ធមិននៅផ្ទះ នាំក្លើមកជក់ថ្នាំ ចាប់កូនស្រីរំលោភ៤ដង(សត្វតិរច្ឆាន)!!!

08/11/2018
ខេត្តកំពង់ស្ពឺ៖ បុរសល្មោភកាមម្នាក់​ បាននាំមិត្ដភក្ដិមកសេពថ្នាំញៀន ហើយចាប់កូនស្រីរបស់ប្ដីដើមរំលោភសេពសន្ថវៈ រហូតបានសម្រេចជាបន្ដបន្ទាប់ចំនួន៤ដង ទើបបែកការដឹងដល់អ្នកជិតខាង ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ដាយរបស់ក្មេងស្រីរងគ្រោះ​បានចាកចោលពីផ្ទះសម្បែងទៅធ្វើការងារ នៅឯរាជធានីភ្នំពេញ ហើយបានទុកក្មេងស្រីរងគ្រោះឲ្យនៅមើលថែកូនតូចរបស់គាត់។ នៅពេលប្រពន្ធមិននៅផ្ទះបែបនេះ ជនសង័្សយបានបបួលមិត្តភក្ដិមកសេពថ្នាំញៀន នៅក្នុងផ្ទះរបស់ខ្លួន។ លុះពេលក្លើចាកចេញអស់ បុរសគម្រក់ម្នាក់នេះបានចាប់កូនស្រីបង្កើតរបស់ប្រពន្ធខ្លួនរំលោភសេពសន្ថវៈ រហូតបានសម្រេចជាបន្ដបន្ទាប់​ចំនួន៤ដង និងគំរាមមិនឲ្យប្រាប់រឿងអាស្រូវរបស់ខ្លួនដល់ម្ដាយរបស់​នាង និងអ្នកជិតខាង។ ប៉ុន្តែដោយសាររងនូវការឈឺចាប់ខ្លាំងពេក ទើបក្មេងស្រីរងគ្រោះ សុខចិត្តយករឿងរ៉ាវដែល​បានកើតឡើងទៅប្រាប់អ្នកជិតខាង ហើយពួកគាត់បានឃាត់ខ្លួនឪពុកចុងមានចិត្តជាសត្វតិរច្ឆាន ​ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

មន្រ្ដីនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈលើអនីតិជន និងសេពថ្នាំញៀន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ និល ពាវ អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ រីឯកុមារីរងគ្រោះឈ្មោះ ស ល អាយុ១១ឆ្នាំ។មន្រ្ដីនគរបាលដដែល បានបន្ដថា បន្ទាប់ពីិនាំខ្លួនមកដល់អធិការដ្ឋាននគរបាលស្រុក ជនសង័្សយ​បានឆ្លើយសារភាពថា មុនពេលឃាត់ខ្លួន រូបគេ និងបក្ខពួក២នាក់ទៀត រួមមាន ទី១-ឈ្មោះ សុីម ភេទប្រុស អាយុ៣២ឆ្នាំ និងទី២-ឈ្មោះ ប៉ាហុី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បាន​ទិញថ្នាំញៀនយកមកជក់ នៅក្នុងផ្ទះរបស់ខ្លួន។

ជនសង័្សយបានសារភាពប្រាប់សមត្ថកិច្ចបន្ដទៀតថា ក្រោយពេលជក់រួច មិត្តភក្ដិទាំងនោះ​បាន​វិល​ត្រឡប់​ទៅផ្ទះរបស់ពួកគេវិញអស់ រីឯរូបគេក៏ចាប់ផ្ដើមមានអារម្មណ៍ចង់់រួមភេទ តែប្រពន្ធមិននៅផ្ទះទៀត ទើបគេចាប់កូនស្រីរបស់ប្ដីដើមរំលោភ រហូតបានសម្រេចជាបន្ដបន្ទាប់ចំនួន៣ដង។ លុះពេលឃើញនាងមិនហ៊ានប្រាប់អ្នកដទៃ ទើបរូបគេចាប់នាងរំលោភជាលើកទី៤ តែត្រូវបែកការដឹងដល់អ្នកជិតខាង ចាប់រូបគេប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ក្រោយពេលទទួលបានចម្លើយសារភាពរបស់ជនសង័្សយ និងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ កសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្ដ។