រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលរួមអបអរសាទរខួបទី៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ៩ វិច្ឆិកា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលរួមអបអរសាទរខួបទី៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ៩ វិច្ឆិកា

08/11/2018
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael R. Pompeo (Mike Pompeo) នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្ញើសារអបអរសាទរចំពោះប្រជាជនកម្ពុជានៅខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
នៅក្នុងសារអបអរសាទររបស់លោក Mike Pompeo បានសរសេររៀបរាប់ថា៖ «តាងនាមឱ្យរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងការអបអរសាទរចំពោះប្រជាជនកម្ពុជា នាឱកាសខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា។ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនអាមេរិក និង កម្ពុជា បានផ្តល់ប្រយោជន៍ដល់ប្រទេសរបស់យើងទាំងពីរ។
ជារៀងរាល់ឆ្នាំភ្ញៀវទេសចរអាមេរិកប្រមាណជាង ១៧០,០០០នាក់ បានឃើញនូវទិដ្ឋភាពដ៏ស្រស់បំព្រង និង ស្វែងយល់ពីប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាផ្តល់ជូន ខណៈដែលពួកយើងនៅសហរដ្ឋអាមេរិក សប្បាយរីករាយនឹងការរួមចំណែករបស់សហគមន៍ ខ្មែរអាមេរិកាំងក្នុងការធ្វើឱ្យសង្គមរបស់យើងមានភាពចម្រុះ និងសំបូរបែប។
ពួកយើងសូមចែករំលែកក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឆ្ពោះទៅរកសង្គមដែលមានសេរីភាព វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌»

សូមជំំរាបថា៖ ស្របពេលខួបលើកទី៦៥ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង នឹងចូលមកដល់នៅថ្ងៃទី០៩ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរំលឹកថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចងចាំ និងដឹងគុណនូវគុណូបការៈរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការធ្វើព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីប្រទេសបារាំង កាលពីឆ្នាំ១៩៥៣៕