លោក ដូណាល់ ត្រាំ សម្រេចចិត្តបណ្ដេញរដ្ឋមន្ត្រីយុត្តិធម៌ ចេញពីតំណែងហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ សម្រេចចិត្តបណ្ដេញរដ្ឋមន្ត្រីយុត្តិធម៌ ចេញពីតំណែងហើយ

08/11/2018
(វ៉ាស៉ីនតោន)៖ អគ្គរដ្ឋអាជ្ញាអាមេរិក និងជារដ្ឋមន្ត្រីយុត្តិធម៌ លោក Jeff Sessions​ ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែងហើយក្រោយមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ពីទំនាក់ទំនងមិនល្អរវាងអ្នកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់លោក Sessions យ៉ាងខ្លាំងបន្ទាប់ពីអគ្គរដ្ឋអាជ្ញាអាមេរិករូបនេះ បានដកខ្លួនចេញពីការស៉ើប អង្កេតជុំវិញសំណុំរឿងចោទប្រកាន់ថារុស្ស៊ី បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ប៉ុន្តែ អ្នកទាំងពីរក៏ធ្លាប់បដិសេធជាច្រើនលើកផងដែរចំពោះ សេចក្ដីរាយការណ៍នានាពីទំនាក់ទំនងមិនល្អរបស់ខ្លួន។​ លោក ត្រាំ បាន គូសបញ្ជាក់នៅលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះដូច្នេះថា៖ «យើងសូមអរគុណដល់អគ្គរដ្ឋអាជ្ញាលោក Jeff Sessions សម្រាប់ ការបំពេញតួនាទីរបស់លោកនាពេលកន្លងមក... ចំណែកឯការតែងតាំងជាផ្លូវការនឹងត្រូវប្រកាសពេលក្រោយ»
គួរបញ្ជាក់ថា៖ លោក Matthew Whitaker ជាប្រធានបុគ្គលិករបស់លោក Sessions និងជាអ្នករិះគន់ការស៉ើបអង្កេតលើរុស្ស៊ី នឹងត្រូវឡើងកាន់តំណែងជាអគ្គរដ្ឋអាជ្ញាអាមេរិក (រដ្ឋមន្ត្រីយុត្តិធម៌) ជាបណ្ដោះអាសន្ន៕