ប៉ៃលិន៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត បៃលិន មានហេតុការណ៍បង្កហឹង្សាមួយបានកើត ឡើងដោយបុរសជនជាតិចិនម្នាក់បានវាយទៅ លើនារីម្នាក់ទៀតដោយច្រឡំថានារីនោះ ជាអ្នក ដែលខ្លួនអោយលុយ ដើម្បីយកទៅដេក ប៉ុន្តែបែរ ជារត់ទៅវិញ។
នៅក្នុងហេតុការណ៍នោះ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនបុរសជនជាតិចិនខាងលើ ដែលមាន ឈ្មោះថា លាង វូ អាយុ ២៣ឆ្នាំ ស្នាក់នៅកាស៊ីណូ ក្រោន។ ចំណែកជនរងគ្រោះ ឈ្មោះ ញ.ស.ដ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បំរើការនៅខារ៉ាអូខេ សិន ( SENSE ) មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមការសាកសួររបស់សមត្ថកិច្ចបានអោយដឹងថានេះ ជាករណីវាយច្រឡំមនុស្ស។ ករណីខាងលើ ជនបង្កត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕(អត្ថបទដោយ ទេព វណ្ណះ )