សម្តេចតេជោ ហ៊ុន សែន ជួបពីភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ជួបពីភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ (មានវីដេអូ)

04/11/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឱសថក្លែងក្លាយគឺជាឃាតកលាក់មុខ ដែលកំពុងប្រឈមខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ សម្តេចតេជោលើកឡើងថា ឱសថក្លែងក្លាយនេះមិនត្រឹមតែមិនអាចជួយឲ្យការព្យាបាលមានប្រសិទ្ធភាពនោះទេ វាថែមទាំងបណ្តាលគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ហ្សង់ ដេវីត ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយនៃប្រទេសបារាំងនៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក ហ្សង់ ដេវីត អញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមសន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ដេវីត បានជជែកគ្នាច្រើនពាក់ព័ន្ធទៅលើបញ្ហាប្រយុទ្ធប្រឆាំងចំពោះឱសថក្លែងក្លាយ និងអន់គុណភាពនេះ។ នេះបើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួប។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីក្រីបារម្ភចំពោះការចរាចរណ៍ឱសថក្លែងក្លាយទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកឱសថក្លែងក្លាយគឺជាឃាតកលាក់មុខ ដ៏គួរឱ្យបារម្ភ។
លោក ស្រ៊ី ថាមរ៉ុង្គ បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់ដូច្នេះ «សម្តេចបានបញ្ជាក់ថា ឱសថក្លែងក្លាយវាជាឃាតកលាក់មុខមួយដែលប្រជាពលរដ្ឋមួយចំនួនអត់បានដឹងទេ ហើយកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារទីមួយ ប្រើប្រាស់ឱសថក្លែងក្លាយ ទីពីរប្រើប្រាស់ឱសថដែលមិនមានគុណភាពត្រឹមត្រូវ ហើយជាឱសថដែលជួនកាលហួសសុពលភាព។ ជាពិសេសនៅតំបន់ដាច់ស្រយាល ប្រជាជនមានការយល់ដឹងទាប ហើយចេះតែប្រើប្រាស់ដោយមិនគ្រាន់តែមិនមានប្រសិទ្ធភាពទេ ប៉ុន្តែវាបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងថែមទៀត»
បើតាមលោក ស្រ៊ី ថាមរ៉ុង្គ នៅក្នុងជំនួបនោះ លោក ហ្សង់ ដេវីត ក៏បានលើកបង្ហាញពីប្រវត្តិនាំឲ្យកកើតនៃសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ផងដែរ។ លោក ហ្សង់ ដេវីត បានបញ្ជាក់ថាសន្និសីទបានធ្វើឡើងក្រោយពេលមានការផ្តួចផ្តើមគំនិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបជាមួយរូបលោកកាលពីឆ្នាំ២០១៦កន្លងទៅ។

លោក ដេវីត បានឲ្យដឹងថា គណៈកម្មការ និងក្រុមការងារកំពុងពិនិត្យលើសេចក្តីប្រកាសរាជធានីភ្នំពេញ និងដំណើរការទៅមុខស្តីពីការចរាចរណ៍ឱសថក្លែង និងអន់គុណភាពនេះ ដើម្បីធ្វើការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក ដេវីត ក៏បានបង្ហាញពីការគិតគូរពង្រីកវិសាលភាពវេទិកាសន្និសីទអន្តរជាតិថ្នាក់តំបន់មួយនេះឱ្យកាន់តែធំថែមទៀតផងដែរ ដោយមិនមែនត្រឹមតែតំបន់មេគង្គទេ តែចង់ឱ្យបណ្តាប្រទេសផ្សេងៗទៀតចូលរួមក្នុងសន្និសីទនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពក្នុងការពង្រីកវិសាលភាពនៃសន្និសីទតំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនេះទៅថ្ងៃអនាគត ដើម្បីឱ្យប្រទេសដទៃទៀតមានការយល់ដឹង ហើយអាចឱ្យប្រទេសធំៗខ្លះចូលរួមគាំទ្រដល់សន្និសីទនេះឱ្យមានសកម្មភាពកាន់ផុលផុសថែមទៀត៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister