ឡូយកប់ម៉ង!! វែនតាការពារកម្ដៅថ្ងៃ មានកាមេរ៉ា​ថតវីដេអូ​កម្រិត HD 1080p - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឡូយកប់ម៉ង!! វែនតាការពារកម្ដៅថ្ងៃ មានកាមេរ៉ា​ថតវីដេអូ​កម្រិត HD 1080p

04/11/2018
ក្នុងសប្ដាហ៍នេះក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់ចិន Tencent បានផលិតវែនតាការពារកម្ដៅថ្ងៃ ដែលអាចថតវីដេអូបានកម្រិត HD 720p ឬ 1080p ស្រដៀងនឹងវែនតាការពារកម្ដៅថ្ងៃ Spectacle របស់ក្រុមហ៊ុន Snap ដែរ។
ផលិតផលឆ្លាតវៃថ្មីនេះមានឈ្មោះថា​ Weishi មានកាមេរ៉ា ៨ មេហ្គាភិកស៊ែល អាចថត វីដេអូ, ថតបញ្ជាដោយតេឡេ, Live បន្តផ្ទាល់, Preview។ ថ្វីថ្បិតវែនតានេះ ជាផលិតផលរបស់ក្រុមហ៊ុន​ Tencent ប៉ុន្តែវាត្រូវបាន​ផលិតដោយក្រុមហ៊ុន Tonot មានមូលដ្ឋានគ្រឹះ នៅខេត្ត Shenzhen។

បច្ចុប្បន្នក្រុមហ៊ុន Tencent នៅតែជាអ្នកវិនិយោគធំរបស់របស់ Snap ពោលគឺ មានភាគហ៊ុន ១៧%។ ក្រុមហ៊ុននេះ មានភាពល្បីល្បាញ តាមរយៈកម្មវិធី WeChat។
វែនតា Weishi នឹងមានលក់លើទីផ្សារថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ ២០១៨ ដែលជាព្រឹត្តិការណ៍ទំនិញធំបំផុត (Singles Day) របស់ក្រុមហ៊ុន Alibaba ធំជាង Black Friday ឬ Cyber Monday ទៅទៀត។

ក្រុុមហ៊ុនសង្ឃឹមថា វែនតា Weishi នឹងជួយលើកប្រជាប្រិយភាពរបស់ក្រុមហ៊ុនឱ្យកាន់តែល្អប្រសើរ។ ចំពោះតម្លៃ គេមិនបានបញ្ជាក់ឡើយ៕


ប្រភព៖ theverge