(ភ្នំពេញ)៖ ពេញមួយខែតុលា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន
៦៨៤ករណីឃាត់បានជនសង្ស័យចំនួន
១,៤១៨នាក់ និងដកហូតបានថ្នាំញៀន ជាង
១៥គីឡូក្រាម។ នេះបើតាមរបាយការណ៍លទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ដែលអង្ភភាពព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងនោះរួមមាន៖
- ជួញដូរ ៤៣៣ករណី ឃាត់ ៨១០នាក់ ស្រី ៨៧នាក់
- ប្រើប្រាស់ ២៤០ករណី ឃាត់ ៦០៦នាក់ ស្រី ៣៦នាក់
- ដាំដុះ ១១ករណី ឃាត់ ២នាក់ (ស្រី ២នាក់)
- ក្នុងនោះ មានជនបរទេស ១៩នាក់ ស្រី ៣នាក់ (ជនជាតិវៀតណាម ១២នាក់ (ស្រី ២នាក់), ថៃ៣នាក់, ចិនហុងកុង ១នាក់, (ស្រី), ចិនតៃវ៉ាន់ ១នាក់, ប៊ែលក្សិក ១នាក់, កូរ៉េ ១នាក់។
របាយការណ៍ដដែលបានបន្ថែមថា ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ សារធាតុញៀនសរុប
១៥Kg
៩២៨.៨៥g (ICE
១៤Kg
៧៤៦.០១g, WY
៤១.២៤g, Ketamine
៧៨០.៨៩g, MDMA
៣៦០.៧១g) កញ្ឆាស្រស់
១២,៣០៧ ដើម និងកញ្ឆាស្ងួត
១១kg៕
ប្រភព៖ Fresh News