អ៉ីស្រាអែលអរគុណ លោក ដូណាល់ ត្រាំ យ៉ាងខ្លាំងសម្រាប់ការដាក់ទណ្ឌកម្មឡើងវិញលើអ៉ីរ៉ង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ៉ីស្រាអែលអរគុណ លោក ដូណាល់ ត្រាំ យ៉ាងខ្លាំងសម្រាប់ការដាក់ទណ្ឌកម្មឡើងវិញលើអ៉ីរ៉ង់

04/11/2018
(អ៉ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានសម្ដែងការសាទរ និងអរគុណយ៉ាងខ្លាំងចំពោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការដាក់ទណ្ឌកម្មជាថ្មីឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Netanyahu បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមអរគុណ អ្នកយ៉ាងខ្លាំង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់ការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់លោក...ការទណ្ឌកម្ម ទាំងឡាយត្រូវតែចំាបាច់អនុវត្តឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ ដែលជារបបគាំទ្រភេរវកម្ម និងគំរាមកំហែងដល់ពិភពលោកទាំងមូល»

សូមជម្រាបថា៖ កាលពីថ្ងៃសុក្រកន្លងទៅ រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ បានប្រកាសថាខ្លួននឹងដាក់ទណ្ឌកម្មឡើង វិញលើទីក្រុងតេហេរ៉ង់ បន្ទាប់ពីបានដកហូតទណ្ឌកម្មទាំងនេះក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៥ ដែល ទីក្រុងវ៉ាស៊ីនតោនបានប្រកាសដកខ្លួនចេញ។ ការអនុវត្តការដាក់ទណ្ឌកម្មនេះទៀតសោត នឹងត្រូវចូលជាធរមាន នៅថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ស្អែកនេះ (ម៉ោងនៅអាមេរិក)៕