Apple បានប្រកាសដាក់លក់ផលិតផល iPhone 8 និង iPhone 8 Plus ដែលជួសជុលឡើងវិញ ក្នុងតម្លៃត្រឹមតែ ៤៩៩ ដុល្លារប៉ុណ្ណោះ។ យោងតាមប្រភពពីវិបសាយផ្លូវការ Apple.com ស្មាតហ្វូន iPhone 8 (ជួសជុលឡើងវិញ)ទំហំ 64GB តម្លៃ ៤៩៩ ដុល្លារ ចំណែកឯ iPhone 8 Plus ទំហំ 64GB តម្លៃ ៥៩៩ ដុល្លារ (មានពណ៏មាស ស និងខ្មៅ)។ បើគិតតាមទីផ្សារធម្មតាពេលទិញថ្មី អ្នកអាចចំណេញបាន ១០០ ដុល្លារ (ទីផ្សារបរទេស)។
យុទ្ធសាស្ត្រជួសជុលស្មាតហ្វូនជំនាន់ចាស់របស់ Apple ទទួលបានការគាំទ្រច្រើនពីអ្នកគាំទ្រ ត្បិតថា អ្នកដែលមិនសូវមានលទ្ធភាពដេញស៊េរីក៏អាចប្រើបានដែរ ថែមទាំងមានការធានារយៈពេលមួយឆ្នាំពី Apple Care+ ការថែទាំ និងដាក់ថ្មថ្មីឲ្យថែមទៀតផង។
សរុបមក បើអ្នកមិនទាន់មានលុយគ្រប់ អាចទិញ iPhone X, XR ឬ iPhone Xs Max អាចងាកមកគិតគូរ iPhone ជួសជុលឡើងវិញនេះបាន។ សម្រាប់ link កម្ម៉ង់ទិញ អាចរកបាននៅទៅទីនេះ៕
ប្រភព៖ GSMarena
