យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៣ ខែវិច្ឆិកា៖ រកឃើញយានយន្ដល្មើសច្បាប់ ២,០៩៧គ្រឿង និងផាកពិន័យ១ ,៨៨០គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៣ ខែវិច្ឆិកា៖ រកឃើញយានយន្ដល្មើសច្បាប់ ២,០៩៧គ្រឿង និងផាកពិន័យ១ ,៨៨០គ្រឿង

03/11/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៧,០៧០គ្រឿង
  • រកឃើញល្មើសច្បាប់ ២,០៩៧គ្រឿង (ម៉ូតូ៨១%)
  • អប់រំ ២១៧គ្រឿង និងផាកពិន័យ ១,៨៨០គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ
  • ត្រួតពិនិត្យរួមបានចំនួន ២,៤៧១គ្រឿង
  • អប់រំ ១៥៦គ្រឿង និងផាកពិន័យ ១,១៣២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែវិច្ឆិកានេះ 
នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣,៦៦៦គ្រឿង
  • រកឃើញយានយន្តល្មើស ៣,០១៦គ្រឿង(ម៉ូតូ៧៩%)
  • អប់រំ ៥៧៥គ្រឿង និងផាកពិន័យ ២,៤៤១គ្រឿង៕

ប្រភព៖ Fresh News