អាមេរិក៖ ផ្ទុះករណី​បាញ់​ប្រហារទៀត​ហើយ​ក្នុងរដ្ឋ​ផ្លូរីដា បណ្តាលឲ្យ​មនុស្ស​០២នាក់ស្លាប់ និង០៤នាក់របួស! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិក៖ ផ្ទុះករណី​បាញ់​ប្រហារទៀត​ហើយ​ក្នុងរដ្ឋ​ផ្លូរីដា បណ្តាលឲ្យ​មនុស្ស​០២នាក់ស្លាប់ និង០៤នាក់របួស!

03/11/2018
(វ៉ាស៊ីនតោន)៖ បុរសម្នាក់បាត់បង់ជីវិត​ដោយសារធ្វើអត្តឃាត​ខ្លួនឯង បន្ទាប់ពីរូបគេ​បាន​បង្កការបាញ់ប្រហារ​ទៅលើមនុស្ស​ក្នុងទីក្រុង តាល់ឡាហាស្ស៊ី (Tallahassee) នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍​សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ​សប្តាហ៍នេះ (ពេលវេលានៅ​​សហរដ្ឋអាមេរិក) បណ្តាលឲ្យមនុស្ស​ម្នាក់ស្លាប់ និង ០៤នាក់​រងរបួស។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
អគ្គមេបញ្ជាការ​​ប៉ូលិស​ទីក្រុង Tallahassee លោក ម៉ៃ ឃើលលីអូ (Michael DeLeo) បានថ្លែងថា មនុស្ស ០៤នាក់ ដែលបាន​ទទួលរងរបួសក្រោយករណីបាញ់​ប្រហារនោះ កំពុងស្ថិតនៅក្នុង​ស្ថានភាពធ្ងន់ធ្ងរ​បំផុត ខណៈក្រុមគ្រូពេទ្យ​កំពុងធ្វើការសង្គ្រោះ​បន្ទាន់ដល់​ពួកគេ។ ការបាញ់ប្រហារបាន​កើតឡើងនៅលើក្លឹប​ហាត់យូហ្គា នៅក្នុងមជ្ឈមណ្ឌល​​ពាណិជ្ជកម្មតូចមួយ​​ក្នុងទីក្រុង Tallahassee។
គួរបញ្ជាក់ថា៖ តាមសម្តីរបស់​មន្ត្រីប៉ូលិស​នៅកន្លែង​កើតហេតុ ការបាញ់​ប្រហារនេះ​ទំនងជាបង្ក​ឡើង​ដោយសារ​ជម្លោះ ទើបជនបង្កក្រោយធ្វើការបាញ់រះ​ហើយ បានទាញកាំភ្លើង​មកបញ្ចប់ជីវិតខ្លួនឯង។ យ៉ាងណាក៏ដោយ​អត្តសញ្ញាណនៃ​ជនសង្ស័យ​រូបនេះ មិនទាន់ត្រូវបាន​បញ្ជាក់នោះឡើយ ដោយប៉ូលិស​ទីក្រុង Tallahassee នៃរដ្ឋផ្លូរីដា កំពុងធ្វើការ​ស៊ើបអង្កេត​បន្តទៀត៕