សញ្ញា​វិជ្ជមាន! ដូណាល់ ត្រាំ ស្នើឱ្យមន្ត្រី​របស់លោករៀបចំសេចក្តីព្រាងមួយ ដើម្បីឲ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សញ្ញា​វិជ្ជមាន! ដូណាល់ ត្រាំ ស្នើឱ្យមន្ត្រី​របស់លោករៀបចំសេចក្តីព្រាងមួយ ដើម្បីឲ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន!

02/11/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀង​មួយជាមួយប្រធានាធិបតីចិន​លោក ស៊ី ជិនពីង នាឱកាស​ដែលមេដឹកនាំទាំងពីរ​ចូលរួមក្នុងកិច្ចប្រជុំ​កំពូល G20 នៅក្នុងប្រទេស​អាហ្សង់ទីន នៅចុងខែវិច្ឆិកា​នេះ។ នេះ​បើតាម Bloomberg ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
សារព័ត៌មាន Bloomberg ផ្អែកលើប្រភព​ដែលខ្លួនទទួលបានពីក្រុម​មន្ត្រីអាមេរិក ០៤នាក់ បានបញ្ជាក់ថា លោក ដូណាល់ ​ត្រាំ ក៏បានស្នើឱ្យ​មន្ត្រីអាមេរិកសំខាន់ៗ​ធ្វើសេចក្ដីព្រាង​កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយចិន​ផងដែរ ហើយការជម្រុញ​ឱ្យមាន​កិច្ច​ព្រមព្រៀង​នេះទៀតសោត កើតមានឡើង​នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍​នេះ។

ប្រភពដដែល​បាន​បន្ថែមថា លោក ត្រាំ និង​លោក ស៊ី បានបង្ហាញ​ពីសុទិដ្ឋិនិយម​រៀងៗខ្លួនលើ ដំណោះស្រាយ​សម្រាប់សង្រ្គាម​ពាណិជ្ជកម្មបច្ចុប្បន្ន រវាង​មហាយក្ស​ទាំងពីរ ដែលអាច​នឹងលេចចេញ​ជារូបរាងនៅក្នុង​កិច្ចប្រជុំ G20 នៅក្នុងប្រទេស​អាហ្សង់ទីន នៅចុង​ខែវិច្ឆិកានេះ។
គួរជម្រាបថា៖ បើទោះជាមានកិច្ចចរចា​ជាបន្តបន្ទាប់​ក៏ដោយ ក៏សង្រ្គាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន​មិនទាន់ត្រូវបាន​ដោះស្រាយនៅ​ឡើយទេ រីឯលោក​ ដូណាល់ ត្រាំ ក៏បានព្រមានដែរថា នឹងតម្លើងពន្ធបន្ថែម​លើផលិតផលនាំ​ចូលពីចិន​នៅករណី ដែលគ្មានដំណោះស្រាយ​ណាមួយទេនោះ៕