ភ្នំពេញ៖ ស្រ្តីស៊ីឈ្នួលពពោះជំនួសចំនួន៣២នាក់ ដែលជាប់ឃុំពីបទជួញដូរមនុស្ស កំពុងស្ថិតនៅក្នុងការពិចារណារបស់តុលាការក្រុងភ្នំពេញថា គួរដោះលែងឱ្យនៅក្រៅឃុំ ឬបន្តឃុំខ្លួន។ ការពិចារណានេះ ធ្វើឡើងបន្ទាប់ពីមេធាវីការពារស្រ្តីពពោះជំនួសទាំង៣២ បានដាក់ពាក្យស្នើសុំទៅតុលាការ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេ បានចិញ្ចឹមកូនដែលពួកគេស៊ីឈ្នួលបង្កើតឱ្យអ្នកផ្សេង ដោយមិនបានបញ្ជូនកូនឱ្យអ្នកដែលជួលពួកគេឡើយ។ មន្រ្តីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងបញ្ហានេះ គាំទ្រឱ្យមានការដោះលែងស្រ្តីទាំងនោះឱ្យនៅក្រៅឃុំ ខណៈស្នើឱ្យរដ្ឋាភិបាលពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួសនេះឱ្យឆាប់ ដើម្បីកុំឱ្យករណីបែបនេះកើតមានឡើងទៀត៕ (អត្ថបទដោយ ទេព វណ្ណះ)