ស​ម្តេចតេជោ ហ៊ុន សែន ប្រដៅអ្នកវិភាគ ដែលនិយាយថា ការបំពេញបេសកកម្មរបស់សម្តេច នៅក្រៅប្រទេស គ្មានអ្វីជាដុំកំភួន (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស​ម្តេចតេជោ ហ៊ុន សែន ប្រដៅអ្នកវិភាគ ដែលនិយាយថា ការបំពេញបេសកកម្មរបស់សម្តេច នៅក្រៅប្រទេស គ្មានអ្វីជាដុំកំភួន (មានវីដេអូ)

31/10/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រដៅអ្នកវិភាគមួយដែលសម្តេចមិនបញ្ចេញឈ្មោះ ដែលបានរិះគន់លើការបំពេញបេសកកម្មរបស់ សម្តេចនៅក្រៅប្រទេសថា មិនមានជោគជ័យអ្វីជាដុំកំភួន។ សម្តេចបានព្រមានធ្ងន់ធ្ងរថា អ្នកវិភាគនោះមានគំនិតខ្លីឡប់ៗ ដោយមិនយល់អំពីផលប្រយោជន៍ការទូត ក្នុងការបំពេញបេសកកម្មរបស់ប្រមុខរាជរដ្ឋាភិបាល នៅក្រៅប្រទេស។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «មានអ្នកធ្វើអត្ថាធិប្បាយថា "លោក ហ៊ុន សែន ថាជាជោគជ័យ ប៉ុន្តែមិនឃើញមានអ្វី"។ ឱ ! ឋានៈបណ្ឌិតអើយ អានេះគិតថា ទៅស្ទូចត្រី ស្ទូចហើយទាល់តែបានត្រីមកផ្ទះទើបហៅជោគជ័យឬ? លោកបណ្ឌិត គិតតែពីខ្លួនឯង តើទម្រាំបានបណ្ឌិត លោករៀនអស់ប៉ុន្មានឆ្នាំ»
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការបំពេញបេសកកម្មរបស់សម្តេចនៅក្រៅប្រទេស បាននាំមកនូវផលប្រយោជន៍ជូនជាតិ ដូចជាការស្វះស្វែងរកអាហារូបករណ៍មកបណ្តុះបណ្តាលដល់និស្សិតខ្មែរ ការរកបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងសេដ្ឋកិច្ច នយោបាយ សន្តិសុខ រួមទាំងវិស័យការពារជតិផងដែរ។ មួយវិញទៀត ការក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខនេះ សុទ្ធតែជាមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ។ សម្តេចចាត់ទុកថា នេះជាជោគជ័យក្នុងវិស័យការទូត។
សម្តេចបានលើកឡើងថា «បើវិភាគឡប់ៗបែបនេះ គួរតែវិភាគទៅតាមអស់លោកទៅចុះ ក៏ប៉ុន្តែខ្ញុំមិនចង់ឱ្យកូនខ្មែរ មានការភាន់ច្រឡំ ឬមានការយល់ខុស រហូតដល់បង្រៀនកូនខ្មែរឱ្យចេះភ្លើនោះទេ បើលោកបណ្ឌិត ភ្លើតែម្នាក់ឯងទៅចុះ ប៉ុន្តែបើលោកភ្លើទៅហើយ គួរកុំទាញអ្នកដទៃឱ្យភ្លើតាមខ្លួន»

ទន្ទឹមនឹងការរិះគន់យ៉ាងចាស់ដៃទៅលើអ្នកវិភាគ សម្តេចតេជោ ហ៊ុន​ សែន ក៏បានសម្តែងនូវមន្ទិលសង្ស័យផងដែរ ចំពោះការបរាជ័យរបស់ក្រុមប្រឆាំង ដែលប៉ុនប៉ងរៀបចំបាតុកម្មប្រឆាំងសម្តេចនៅប្រទេសស្វីស។ សម្តេចចាត់ទុករឿងនេះ គឺជារឿងចម្លែក។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ក្រុមប្រឆាំង បើគេធ្វើសកម្មភាពប្រឆាំងនោះ មិនមែនជារឿងចម្លែកទេ ប៉ុន្តែបើគេមិនប្រឆាំងវិញទើបជារឿងចម្លែក។ ជាមួយគ្នានេះ សម្តេចបានសន្និដ្ឋានថា មូលហេតុដែលធ្វើឱ្យគ្មានបាតុកម្មប្រឆាំងសម្តេចនៅប្រទេសស្វីស និងគ្មានមនុស្សធ្វើបាតុកម្មនៅញូវយ៉ក ដោយសារតែក្រុមប្រឆាំងគ្មានសមត្ថភាព គៀរគរមនុស្សឱ្យចូលរួមបាតុកម្មនេះតទៅទៀត។

ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសជាច្រើន បានចាប់ផ្តើមគាំទ្រនូវនយោបាយ និងការដឹកនាំរបស់សម្តេច ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ជាមួយកំណើនសេដ្ឋកិច្ចរង្វង់៧ភាគរយផងដែរ៕



ប្រភព៖ Fresh News