អង្គការណាតូ៖ «ការធ្វើតេស្តមីស៉ីលរបស់រុស្ស៉ី មិនប៉ះពាល់សមយុទ្ធយោធាទ្រង់ទ្រាយធំ​ របស់យើងឡើយ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អង្គការណាតូ៖ «ការធ្វើតេស្តមីស៉ីលរបស់រុស្ស៉ី មិនប៉ះពាល់សមយុទ្ធយោធាទ្រង់ទ្រាយធំ​ របស់យើងឡើយ»

31/10/2018
(ន័រវែស)៖ អង្គការណាតូ (NATO) បានឲ្យដឹងថា ក្រុមប្រទេសជា សម្ព័ន្ធមិត្តមួយនេះ នឹងពុំផ្លាស់ប្តូរ​ផែនការ​ សម្រាប់​សម​យុទ្ធ​យោធា​​​ខ្នាត​ធំ​បំផុត​​របស់​​ខ្លួន ដែលបាននិងកំពុងប្រព្រឹត្តទៅនៅឯ​ប្រទេសន័រវែសឡើយ បន្ទាប់​ពី​រុស្ស៉ី​បាន​​ប្រកាសថា ​នឹង​ធ្វើ​តេស្ត​មីស៉ីល​​នា​ដើម​ខែ​ក្រោយ នៅលើដែនទឹក​អន្តរជាតិ​ដែលនៅ​ក្បែរៗគ្នា។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
អគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលថិនបឺក (Jens Stoltenberg) បាននិយាយថា NATO ទទួលបានការជូនដំណឹង​​កាលពីសប្តាហ៍មុនអំពី​គម្រោងធ្វើតេស្តបាញ់មីស៉ីលរបស់រុស្ស៉ី នៅក្បែរប្រទេសន័រវែស ហើយលោករំពឹងថា រុស្ស៉ីនឹងប្រកាន់​អាកប្បកិរិយា​ប្រកបដោយ​វិជ្ជាជីវៈត្រឹមត្រូវ តែ NATO នឹងមិនកែប្រែ​គម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំ​របស់ខ្លួនឡើយ​​។ លោក Stoltenberg ក៏បាន​បញ្ជាក់ដែរថា នឹងតាមដានសកម្មភាព​របស់រុស្ស៉ី​ឲ្យកៀក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុករបស់​ន័រវែស ប្រទេសរុស្ស៉ីនឹង​ធ្វើតេស្តមីស៉ីល​នៅថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា នៅ​លើ​​ដែន​ទឹក​​អន្តរជាតិ។

គួរជម្រាបថា៖ សមយុទ្ធខ្នាតធំ​ឈ្មោះថា Trident Juncture 2018 ដែលមានការ​ចូលរួមពីកងទ័ព​ប្រហែល ៥០,០០០នាក់ មកពី​​ប្រទេស​ជាសមាជិកទាំង ២៩ របស់ NATO រួមជាមួយប្រទេសជាដៃគូ​​ដូចជាស៊ុយអែត និង​ហ្វាំងឡង់ ព្រមទាំង​យន្តហោះ​​ប្រមាណ ​២៥០គ្រឿង​ នាវា ៦៥គ្រឿង និងយានយន្ត​រហូតដល់ ១០,០០០គ្រឿង។
រុស្ស៉ី​បានចាត់ទុក​សមយុទ្ធយោធា ដែលបានចាប់ផ្តើម​កាលពី​ថ្ងៃទី២៥ ខែតុលា និងបន្តរហូត​ដល់ថ្ងៃទី០៧ ខែវិច្ឆិកានេះថា ជាការ​ប្រឆាំងនឹងរុស្ស៉ី​យ៉ាងច្បាស់ក្រឡែត និងនាំឲ្យមានអស្ថិរភាព​ផ្នែកយោធា​ ក៏ដូចជានយោបាយ​នៅក្នុង​តំបន់៕