សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសិស្សប្រឡងជាប់បាក់ឌុប និទ្ទេស A ឆ្នាំ២០១៨ ចូលជួបសំដែងការគួរសម នៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសិស្សប្រឡងជាប់បាក់ឌុប និទ្ទេស A ឆ្នាំ២០១៨ ចូលជួបសំដែងការគួរសម នៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ

31/10/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន៤០៨នាក់ សម្រាប់សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ ចូលជួបសំដែងការគួរសម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលអង្គភាពព័ត៌មាន VOB News ទើបទទួលបាននៅព្រឹកថ្ងៃទី៣១ ខែតុលានេះ។
ក្រសួងបញ្ជាក់ទៀតថា ចំពោះឪពុកម្តាយរបស់បេក្ខជននិទ្ទេស A ក៏អាចមកចូលរួមជាមួយកូនរបស់ខ្លួនបានផងដែរ។
សូមជម្រាបថា៖ ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨នេះ អ្នកប្រឡងជាប់៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕