រឿងរ៉ាវ​ខ្លះៗ​ដែល​អ្នក​ត្រូវ​ដឹង មុន iOS 12.1 ប្រកាស​ជាផ្លូវការក្នុងយប់​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រឿងរ៉ាវ​ខ្លះៗ​ដែល​អ្នក​ត្រូវ​ដឹង មុន iOS 12.1 ប្រកាស​ជាផ្លូវការក្នុងយប់​នេះ

30/10/2018
ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ iPad ស៊េរី​ឆ្នាំ ២០១៨ នឹង​ធ្វើ​ឡើង​នា​យប់​ម៉ោង ១២ រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី ៣១ តុលា​នៅ​កម្ពុជា ដោយ​ក្រៅ​ពី​ផលិតផល​ថ្មី​ប៉ុន្មាន​ម៉ូឌែល ក្រុមហ៊ុន​យក្ស Apple ក៏​ត្រៀម​រួច​ជា​ស្រេច​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12.1 មាន​ការ​បញ្ចូល​មុខងារ​ពិសេស​ជា​ច្រើន។
មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រកាស ក្រុមហ៊ុន​របស់​លោក Tim Cook ក៏​មាន​បើក​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​នូវ​សៀវភៅ​ណែនាំ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ក្រោយ​នេះ​លើ App Store ហើយ​ក៏​ជា​តម្រុយ​បង្ហាញ​ពី​មុខងារ​ថ្មី​មួយ​ចំនួន​ធំ។

iOS 12.1 នឹង​នាំ​មក​ជាមួយ​នូវ​មុខងារ​ Group FaceTime អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​ជជែក​កម្សាន្ត Video Chat ដល់​ទៅ ៣២ នាក់​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​សោកស្តាយ​សម្រាប់​ម៉ូឌែល​ចាស់ៗ​ដូចជា iPhone 5s/iPhone 6/iPhone 6s និង iPhone SE អាច​គាំទ្រ​តែ​ត្រឹម​ការ​ជជែក​ជា​សំឡេង Audio Calls មួយ​គត់។
បន្ថែម​ពី​នេះ​ក៏​មាន Emoji ថ្មី​ច្រើន​ជាង ៧០ រូប​ មក​កក្រើក​ក្នុង​ iOS 12.1 ​ព្រឹក​ស្អែក​នេះ (មាន​បង្ហាញ​ក្នុង​ឯកសារ GIF ដូច​ខាង​លើ) បន្សំ​នឹង​ការ​កែ​សម្រួល​កម្រិត​ព្រាល​មុខងារ Depth Control សម្រាប់​ម្ចាស់ iPhone XS/XS Max និង iPhone XR អំឡុង​ពេល​ថត​ផ្ទាល់​តែ​ម្តង ខ្លាំង​ជាង​ជំនាន់​មុន​លុះ​ត្រា​ណា​តែ​រូបភាព​នោះ​បាន​ថត​ចេញ​ហើយ។ អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់ iPhone ឆ្នាំ ២០១៨ ទើប​បង្ហាញ​ខ្លួន​កាល​ពី​ខែ​កញ្ញា ក៏​នឹង​ចាប់​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ស៊ីម​ ២ (eSIM) ចាប់​ពី​យប់​នេះ​ត​ទៅ​ផង​ដែរ៕



ប្រភព៖ PhoneArena