ផែនការ​ថ្មីរបស់ ដូណាល់ ត្រាំ៖ ទារកនៃជនអន្តោប្រវេសន៍ ដែលមកកើតលើទឹកដីអាមេរិក នឹងលែងទទួល​បានសញ្ជាតិ​ ដោយស្វ័យប្រវត្តិទៀត​ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផែនការ​ថ្មីរបស់ ដូណាល់ ត្រាំ៖ ទារកនៃជនអន្តោប្រវេសន៍ ដែលមកកើតលើទឹកដីអាមេរិក នឹងលែងទទួល​បានសញ្ជាតិ​ ដោយស្វ័យប្រវត្តិទៀត​ហើយ!

30/10/2018
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ត្រូវគេ​រាយការណ៍​ថា គ្រោងនឹងចុះហត្ថលេខា​លើបទបញ្ជាប្រតិបត្តិ​មួយ ដែលនឹងលុបចោល​សិទ្ធិទទួលបាន​សញ្ជាតិ​ដោយស្វ័យប្រវត្តិ​ សម្រាប់ទារក​របស់ជនមិនមែនជា​ពលរដ្ឋ​​អាមេរិក ឬជន​​អន្តោ​ប្រវេសន៍​​​ខុស​ច្បាប់ ​ដែលកើតនៅ​លើទឹកដី​សហរដ្ឋអាមេរិក។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន Bloomberg នៅល្ងាច​​ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
បើតាម Bloomberg លោក ដូណាល់ ត្រាំ បានថ្លែង​ក្នុងបទសម្ភាសន៍​មួយជាមួយកម្មវិធី Axios នៃប៉ុស្តិ៍ទូរទស្សន៍​អាមេរិក HBO យ៉ាង​ដូច្នេះ​​ថា «យើងគឺជា​ប្រទេសតែមួយគត់​លើពិភពលោក ដែលបុគ្គលណា​ក៏ដោយឲ្យតែមកដល់ ហើយ​មានកូន កូន​នោះ​នឹង​ទទួល​​បាន​​សញ្ជាតិជាពលរដ្ឋអាមេរិក​ដោយស្វ័យប្រវត្តិ។ វាគឺជារឿងគួរឲ្យ​អស់សំណើចខ្លាំង​ណាស់ ហើយរឿងនេះ​ត្រូវតែ​បញ្ចប់»
គួរជម្រាបថា៖ ការគូសបញ្ជាក់​បែបនេះ គឺជាការបង្ហាញពីជំហរ​កាន់តែតឹងរ៉ឹង​របស់លោក ត្រាំ ជុំវិញបញ្ហា​អន្តោប្រវេសន៍ នៅចំពោះ​មុខការ​បោះឆ្នោតសភាពាក់កណ្តាល​អាណត្តិ​ ដែលនឹងប្រព្រឹត្ត​ទៅនាថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ ដោយវាគឺជាការ​បោះឆ្នោតយ៉ាង​សំខាន់ក្នុងការសម្រេច​អំណាចនៅក្នុងសភាអាមេរិក។ ដើមសប្តាហ៍នេះ​រដ្ឋបាល លោក ត្រាំ ក៏បានប្រកាសបញ្ជូនទ័ព​ ៥,២០០នាក់ ទៅ​​កាន់ព្រំដែនភាគខាងត្បូង​ នាចុងសប្តាហ៍នេះផងដែរ នៅចំពោះមុខលំហូរចូលនៃជនភៀសខ្លួនពីព្រំដែន​ម៉ិចស៉ីកូ៕