Honda Dream ឆ្នាំ ២០១៩ សេរ៊ីចុងក្រោយនេះ ត្រូវបាន Honda ផ្ដល់ឈ្មោះឱ្យថា Golden Marble TIME PROVES PRECIOUS ដែលរចនាឡើងដោយប្រើពណ៌មាសជាគោល បូករួមជាមួយតែមបែបថ្មម៉ាបលាយសរសៃមាស ។
បើនិយាយពីរូបរាងរបស់ម៉ូតូគឺ៖ យើងអាចឃើញផ្ទាល់បានថាវានៅដដែលដូចកាលពីស៊េរីមុន ដោយគ្រាន់តែមានការផ្លាស់ប្តូរតែឡូហ្គូថ្មី និងផ្ទៃកុងទ័រថ្មី ដូចរាល់ឆ្នាំអញ្ចឹងដែរ។
ប្រភេទម៉ាស៊ីន 4 តង់, ប្រព័ន្ធ Overhead Camshaft បញ្ចុះកម្ដៅដោយខ្យល់បរិយាកាស, អង្កត់ផ្ចិត និងចំងាយចរពិស្តុង 52.3 x 57.9ម.ម
ទំហំមាឌស៊ីឡាំង 124.85 cc
ប្រព័ន្ធប្រេង Carburetor
ប្រភេទប្រេងឥន្ធនៈ ណែនាំប្រើសាំងគ្មានជាតិសំណរ និងមានកម្រិតអុកតាន 91 ឡើងទៅ
ប្រព័ន្ធចំហេះ DC-CDI, ប្រព័ន្ទបញ្ចូលចលនាចុងក្រោយ ច្រវ៉ាក់
ប្រព័ន្ធលេខ ប្រព័ន្ទអាំប្រាយ៉ាប្រភេទសើម
ប្រព័ន្ធបញ្ឆេះម៉ាស៊ីន ដេម៉ារ័រ និងកម្រិតកំហាប់ 9.3:1 ។
រូបរាងបណ្តោយ 702mm ទទឹង 1,867mm កំពស់ 1,049mm, ប្រវែងពីកង់មុខទៅកង់ក្រោយ 1,199 mm, ទម្ងន់ 101 kgs, គំលាតពីដី 135 mm, កម្ពស់កែប 745 mm, ចំណុះធុងសាំង 4.0 liters, មុំទម្រេតជំពាស់មុខ 26゜25'/ 71mm និងតួម៉ូតូ Back bond ។
មើលរូបរាង Honda Dream ឆ្នាំ ២០១៩៖
មាន ៣ ពណ៌សម្រាប់ជ្រើសរើសគឺ រួមមាន៖ ពណ៌មាស, ពណ៌ខ្មៅ, ពណ៌ក្រហម រួមនិងកុងទ័ររចនាបែបថ្មីដ៏ទាក់ទាញផងដែរ៕
ចំពោះតម្លៃវិញ តាមប្រភពពីបណ្តាហាងលក់ម៉ូតូមួយចំនួននៅភ្នំពេញ បានឱ្យដឹងថា Honda Dream ឆ្នាំ ២០១៩ មានតម្លៃខ្ទង់ ២៤០០ ទៅ ២៥០០ ដុល្លារឯណោះ។ ម៉ូតូដែលដក់ក្នុងទឹកចិត្តប្រជាជនខ្មែរជាយូរឆ្នាំ Honda Dream ២០១៩ បានបញ្ចេញរូបរាងទាំងមូលកាលពីសប្តាហ៍មុន៕
សូមបញ្ជាក់ថា៖ ចំពោះតម្លៃអាចប្រែប្រួលទៅតាមបណ្ដាហាងបន្តិចបន្ទួច ៕
ប្រភព៖ Honda Cambodia - NCX ដោយ៖ ឡៃហ៊ាង