យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៩ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ៥២៤គ្រឿង និងផាកពិន័យ ៣៥៨គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៩ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ៥២៤គ្រឿង និងផាកពិន័យ ៣៥៨គ្រឿង

30/10/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៣២៩គ្រឿង
  • រកឃើញល្មើសច្បាប់ ៥២៤គ្រឿង (ម៉ូតូ៨៥%)
  • អប់រំ ១៦៦គ្រឿង និងផាកពិន័យ ៣៥៨គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៩ ខែតុលានេះ
  • ត្រួតពិនិត្យរួមបានចំនួន ៣,០៩៩គ្រឿង
  • អប់រំ ១២៤គ្រឿង និងផាកពិន័យ ៦២៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៩ ខែតុលានេះ 
  • ត្រួតពិនិត្យយានយន្តចំនួន ១២៩,៦១៥គ្រឿង
  • រកឃើញយានយន្តល្មើស ២៤,៦៧៧គ្រឿង (ម៉ូតូ៨១%)
  • អប់រំ ៦,១៣១គ្រឿង និងផាកពិន័យ ១៨,៧៤៤គ្រឿង៕



ប្រភព៖ Fresh News