មហាអំណាចនុយក្លេអ៊ែរទាំង៥ បដិសេធចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មហាអំណាចនុយក្លេអ៊ែរទាំង៥ បដិសេធចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ

30/10/2018
(មូស្គូ)៖ សមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ី អង់គ្លេស ចិន សហរដ្ឋអាមេរិក និងបារាំង បានចេញសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃចន្ទនេះ ដោយបដិសេធចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មហាអំណាចនុយក្លេអ៊ែរទាំង៥ ក៏បានអះអាងដែរថាការចង់ឱ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ គឺត្រូវធ្វើឡើងជាជំហានៗ ដោយមិនឱ្យប៉ះពាល់ដល់សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨។ សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ដូច្នេះថា៖ «យើងជឿជាក់ថាការចង់សម្រេចឱ្យបាននូវពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ គឺត្រូវធ្វើឡើងជាជំហ៊ានៗ និងគិតគូ បំផុតពីសន្តិសុខពិភពលោក ហើយវិធីសាស្រ្តនានាក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ត្រូវតែលេចចេញជាលទ្ធផលជាក់ស្ដែង ក្នុងនោះរួមមានទាំងការកាត់បន្ថយការស្ដុកទុកអាវុធនុយក្លេអ៊ែរសកល»។

គួរបញ្ជាក់ថា៖ បើតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល ប្រទេសមហាអំណាចទំាង៥ បានកត់សម្គាល់ថា សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលត្រូវបានអនុម័តឡើងនៅអំឡុងសន្និសីទអង្គការសហប្រជាជាតិកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បានបរាជ័យក្នុងការដោះស្រាយបញ្ហាធំៗពាក់ព័ន្ធអាវុធនុយក្លេអ៊ែរ ព្រមទាំងប្រឆាំង ក៏ដូចជាអាចនឹងធ្វើឱ្យប៉ះពាល់ដល់សនិ្ធសញ្ញាមិនរីកសាយ អាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរមិនទាន់ត្រូវបានមហាអំណាចធំៗផ្ដល់សច្ចាប័ននៅឡើយទេ៕