លោកស្រី អាន់ជែលឡា មឺគែល នឹងលាលែងពីតំណែងជាអធិការបតីអាល្លឺម៉ង់នៅឆ្នាំ២០២១ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោកស្រី អាន់ជែលឡា មឺគែល នឹងលាលែងពីតំណែងជាអធិការបតីអាល្លឺម៉ង់នៅឆ្នាំ២០២១

29/10/2018
(ប៊ែរឡាំ)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានប្រាប់គណបក្ស CDU ថាលោកស្រីនឹងមិនឈរឈ្មោះជា បេក្ខជនប្រធានបក្សទៀតឡើយនៅក្នុងការបោះឆ្នោតមួយនៅខែធ្នូ​ខាងមុខនេះ ហើយថាលោកស្រីនឹងលាលែងពីតំណែជាអធិការបតីអាល្លឺម៉ង់នៅឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
ការសម្រេចចិត្តរបស់លោកស្រីមឺគែល ធ្វើឡើងបន្ទាប់ពីគណបក្សរបស់លោកស្រី បានបរាជ័យនៅក្នុងបោះឆ្នោតតំបន់ ដែលធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ស្ថេរភាពនៃសម្ព័ន្ធភាពរដ្ឋាភិបាលចំរុះអាល្លឺម៉ង់បច្ចុប្បន្ន។ លោកស្រី មឺគែល បានកាន់តំណែងជាប្រធានបក្ស CDU ចាប់តាំងពីឆ្នាំ២០០០មកម្លេះ ហើយលោកស្រីក៏ជាមេដឹកនាំម្នាក់ដែលដឹកនាំប្រទេសមួយនៅអឺរ៉ុបបានយូរជាងគេផងដែរ។

លោកស្រីបានក្លាយជាអធិការបតីអាល្លឺម៉ង់នៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ហើយការសម្រេចចិត្តរបស់លោកស្រីនៅពេលនេះ អាចនឹងបង្កជាការប្រកួតយ៉ាងខ្លាំងនៅក្នុងគណបក្ស ដើម្បីយកតំណែងជាអធិការបតីអាល្លឺម៉ង់នាពេលអនាគត៕