សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកសន្និសីទថ្នាក់តំបន់ស្ដីពី ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នាដើមខែវិច្ឆិកា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកសន្និសីទថ្នាក់តំបន់ស្ដីពី ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នាដើមខែវិច្ឆិកា

29/10/2018
(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល និងវិទ្យាស្ថានអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ (IRACM) នៃសាធារណរដ្ឋបារាំង នឹងរៀបចំសន្និសីទថ្នាក់តំបន់ស្ដីពី ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែនភ្នំពេញភូកេត្រា។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៖
គួរបញ្ជាក់ថា៖ សេចក្ដីប្រកាសរបស់ គ.ប.ផ.ក ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននូវថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ពិធីបើកសន្និសីទថ្នាក់តំបន់ដ៏ធំមួយនេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា។ ចំណែកពិធីបិទសន្និសីទនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា។