ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ត្រូវមុជទឹកក្នុងជម្រៅ ៣៥ម៉ែត្រ ដើម្បីតាមរកយន្ដហោះធ្លាក់ Boeing 737 MAX 8 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ត្រូវមុជទឹកក្នុងជម្រៅ ៣៥ម៉ែត្រ ដើម្បីតាមរកយន្ដហោះធ្លាក់ Boeing 737 MAX 8

29/10/2018
(ហ្សាការតា)៖ ប្រធានទីភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៊ី លោក Muhammad Syaugi បានឱ្យដឹងថាក្រុមអ្នកជួយសង្រ្គោះបាន ទៅដល់ទីតាំងធ្លាក់របស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុន Lion Air និងកំពុងធ្វើប្រតិបត្តិការមុជទៅក្នុងទឹកសមុទ្រ ដើម្បីតាមរកយន្ដហោះមួយនេះ ព្រមទាំងអ្នកដំណើរទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes ​នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Syaugi បានបញ្ជាក់ដូច្នេះថា៖ «ក្រុមអ្នកជួយសង្រ្គោះ១៣០នាក់ និង៣០នាក់ផ្សេងទៀតមកពី អង្គភាពដទៃ រួមទាំងនាវាបីគ្រឿង ឧទ្ធម្ភាគចក្រមួយគ្រឿង និងទូកជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់ទីតាំងដែលគេជឿជាក់ថា យន្ដហោះ Boeing 737 MAX 8 បានធ្លាក់...»។ លោកបន្ថែមថា បេសកកម្មសំខាន់មួយនៅពេលនេះ គឺធ្វើយ៉ាងណារកយន្ដហោះ នេះឱ្យឃើញ ខណៈក្រុមអ្នកមុជទឹកនឹងត្រូវមុជទឹកក្នុងជម្រៅពី៣០ ទៅ៣៥ម៉ែត្រ។
គួរបញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានគោលដៅ ធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang), នៃកោះ Bangka Belitung នៃចង្កោម កោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត។
យន្តហោះរបស់អាកាសចរណ៍ក្នុងស្រុកខាងលើនេះ បានធ្លាក់នៅត្រង់ចំណុចដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេស​ឥណ្ឌូណេស៊ីក្រោយហោះឡើង១៣នាទី។ ប៉ុន្តែ ​មិនទាន់​មាន​ព័ត៌មាន​ណាមួយ បញ្ជាក់ពីជោគវាសនានៃ មនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ ខណៈក្រុមគ្រួសារសាច់ញ្ញាតិរបស់ពួកគេ កំពង់ទន្ទឹម
រង់ចំាព័ត៌មានបន្ថែមទាំងទឹកភ្នែក៕