តារាងបង្ហាញ​ថាមពល​ថ្ម​របស់ iPhone XR ជាមួយ​រយៈ​ពេល​នៃ​ការ​ប្រើប្រាស់ ​ធៀបជាមួយ​កំពូល​ស្មាត​ហ្វូន​ដទៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តារាងបង្ហាញ​ថាមពល​ថ្ម​របស់ iPhone XR ជាមួយ​រយៈ​ពេល​នៃ​ការ​ប្រើប្រាស់ ​ធៀបជាមួយ​កំពូល​ស្មាត​ហ្វូន​ដទៃ

27/10/2018
iPhone XR ត្រូវបានប្រកាស​ចេញ​ជា​ផ្លូវការ កាលពីថ្ងៃទី 12 ខែ​កញ្ញា ឆ្នាំ 2018 កន្លង​ទៅ តំណាល​គ្នា​ជាមួយ iPhone XS និង iPhone XS Max ដែរ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ចេញ​លក់​ជា​ផ្លូវ​ការ​នោះ គឺ​មិន​ដូច​គ្នា​ឡើយ។ ជាក់ស្តែង ម៉ូឌែល iPhone XS & XS Max ត្រូវបានចេញលក់លើទីផ្សារ នៅថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2018 ឯ iPhone XR វិញ ទើបនឹងត្រូវបានចេញលក់ កាលពីថ្ងៃទី 21 ខែតុលា ឆ្នាំ 2018 ថ្មីៗនេះឯង។
ចំពោះ iPhone XR នេះ គឺមានភាពទាក់ទាញ ជាមួយជម្រើសពណ៌ជាច្រើនរបស់វា ហើយលក្ខណៈសម្បត្តិ ក៏មានចំនុច​ល្អ​ច្រើន ចំណែកឯតម្លៃ ក៏ទាបជាង iPhone XS និង XS Max ផងដែរ។
•    iPhone XR គឺមានកម្លាំងថ្មទំហំ 2942mAh ប្រើបានរយៈពេល 11 ម៉ោង 26 នាទី
•    Galaxy Note 9 គឺមានកម្លាំងថ្មទំហំ 4.000 mAh ប្រើបានរយៈពេល 11 ម៉ោង 26 នាទី
•    iPhone XS Max គឺមានកម្លាំងថ្មទំហំ 3174mAh ប្រើបានរយៈពេល 10 ម៉ោង 38 នាទី
•    iPhone XS គឺមានកម្លាំងថ្មទំហំ 2658mAh ប្រើបានរយៈពេល 9​ ម៉ោង 41 នាទី
•    Google Pixel 3 XL គឺមានកម្លាំងថ្មទំហំ 3430mAh​ ប្រើបានរយៈពេល 9 ម៉ោង 30 នាទី
យោង​តាម​ប្រភព Tom’s Guide



ដោយ៖ ឡៃហ៊ាង
ប្រភព៖ Phone Arena