អាជ្ញាធរអាមេរិករកឃើញកញ្ចប់គ្រាប់បែកទី១១និង១២ ដែលមានគោលដៅ​លើមន្រ្តី​បក្ស​ប្រជា​ធិប​តេយ្យ និង​អតីត​មេស្ថាប័នចារកម្ម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរអាមេរិករកឃើញកញ្ចប់គ្រាប់បែកទី១១និង១២ ដែលមានគោលដៅ​លើមន្រ្តី​បក្ស​ប្រជា​ធិប​តេយ្យ និង​អតីត​មេស្ថាប័នចារកម្ម

27/10/2018
(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារស៉ើបអង្កេត FBI នាថ្ងៃសុក្រនេះ បានឲ្យដឹងថា កញ្ចប់គ្រាប់បែកច្នៃថ្មី០២ទៀត ត្រូវបានរកឃើញ​នៅ​ភាគ​ខាង​ត្បូង​រដ្ឋផ្លូរីដានិងនៅទីក្រុងញូយ៉ក ដោយកញ្ចប់សង្ស័យទាំងពីរនោះ មានអាស័យដ្ឋានផ្ញើទៅកាន់ ព្រឹទ្ធសមាជិកបក្សប្រជាធិប​តេយ្យ​​អាមេរិក លោក Cory Booker និង​អតីត​នាយកស្ថាប័នស៉ើបការណ៍សម្ងាត់ជាតិ (DNI) លោក James Clapper។ នេះបើតាម​ការ​ដក​​ស្រង់​​ការ​​ផ្សាយ​​ចេញ​​ពី​សារ​ព័ត៌មាន CBS News នៅយប់ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
កញ្ចប់គ្រាប់បែកខាងលើនេះ ជាកញ្ចប់សង្ស័យទី១១និងទី១២ ក្នុងចំណោមកញ្ចប់មានផ្ទុកគ្រឿងផ្ទុះកែច្នៃដូចៗគ្នា ដែល​មាន​គោល​ដៅ​​​ទៅ​លើ​អ្នក​នយោបាយ​នៃបក្សប្រជាធិបតេយ្យអាមេរិក ក៏ដូចជាអ្នក​មានទំនោររិះគន់ប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាអំឡុង​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ។
ដោយឡែក គ្រាប់បែកច្នៃទាំងនោះ ពុំមានមួយកញ្ចប់ណាបានផ្ទុះឡើយ ហើយមិនមាននរណាម្នាក់បានរងរបួសនោះទេ។ ទីភ្នាក់ងារ FBI អាមេរិក​បានឲ្យដឹងថា កញ្ចប់ផ្ទុកគ្រឿងផ្ទុះទាំងនេះ ប្រហែលជាមិនទាន់អស់ឡើយ ខណៈពួកវាអាចមានប្រភព​ដើមមក​ពី​រដ្ឋ​ផ្លូរីដា។
គួរជម្រាបថា ការផ្ទុះករណីនៃការផ្ញើកញ្ចប់គ្រាប់បែកយ៉ាងកក្រើកនេះ បានកើតមានឡើងចំពេល​សហរដ្ឋអាមេរិក​​កំពុងត្រៀម​រៀបចំ​ការបោះឆ្នោត​សភា​ពាក់កណ្ដាល​​អាណត្តិ ដែលនឹងប្រព្រឹត្ត​​ទៅនៅ​ថ្ងៃទី០៦ ខែវិច្ឆិកា​ខាងមុខ។ ​គិតត្រឹមថ្ងៃសុក្រនេះ ​បុគ្គល​ដែល​ជា​គោល​ដៅ​នៃកញ្ចប់គ្រាប់បែកទាំងនោះ រួមមាន៖
១. មហាសេដ្ឋី​លោក ចច សូរ៉ូស (George Soros) (១កញ្ចប់)
២. អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) (១កញ្ចប់)
៣. អតីតប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា (Barack Obama) (១កញ្ចប់)
៤. អតីតអនុប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន (Joe Biden) (២កញ្ចប់)
៥. អតីតនាយក CIA​ លោក ចន ប្រេនណិន (John Brennan) (១កញ្ចប់)
៦. អតីតអគ្គរដ្ឋអាជ្ញា​លោក អេរិច ហូលដឺ (Eric Holder) (១កញ្ចប់)
៧. សមាជិកសភាបក្ស​ប្រជាធិបតេយ្យ​មកពីរដ្ឋកាលីហ្វរញ៉ា លោកស្រី ម៉ាស៊ីន វ៉តធើស៍ (Maxine Waters) (២កញ្ចប់)
៨. តារាសម្ដែង Robert De Niro (១កញ្ចប់)
៩. ព្រឹទ្ធិសមាជិកបក្សប្រជាធិបតេយ្យ លោក ខូរី ប៊ុកឃើ (Cory Booker) (១កញ្ចប់)
១០. ​អតីត​នាយកស្ថាប័នស៉ើបការណ៍សម្ងាត់ជាតិ (DNI) លោក ជែម ឃ្លែបពើ (James Clapper) (១កញ្ចប់)៕