ទីបំផុត FBI ក្របួចបានជនសង្ស័យម្នាក់ ជុំវិញករណីផ្ញើកញ្ចប់ផ្ទុកគ្រាប់បែកច្នៃ ដែលកំពុងកក្រើកនៅអាមេរិក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត FBI ក្របួចបានជនសង្ស័យម្នាក់ ជុំវិញករណីផ្ញើកញ្ចប់ផ្ទុកគ្រាប់បែកច្នៃ ដែលកំពុងកក្រើកនៅអាមេរិក

27/10/2018
បុរស​វ័យ ៥៦ឆ្នាំ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ញើ​គ្រាប់បែក ក្នុង​គោលបំណង​ដើម្បី​រិះគន់​ដល់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។
Cesar Sayoc
ជន​ខាង​លើ​មាន​ឈ្មោះ​ថា Cesar Sayoc កំពុង​ប្រឈម​នឹង​ការ​ជាប់ទោស​ចំនួន ៥ ក្នុង​នោះ​រួម​មាន ការ​ផ្ញើ​គ្រាប់បែក និង គំរាមកំហែង​អតីត​ប្រធានាធិបតី​អាមេរិក​ទៀត​ផង។

ប្រធានាធិបតី​អាមេរិក​ទី៤៥ លោក ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​ថា «សកម្មភាព​នេះ​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត និង​មិន​ត្រូវ​មាន​នៅ​ក្នុង​ប្រទេស​យើង​ឡើយ»
គួរ​បញ្ជាក់​​ថា៖ គ្រាប់បែក​ចំនួន១៤ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​បុគ្គល​ល្បីៗ​ជា​ច្រើន ក្នុងនោះ​រួម​មាន​ទាំង អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា និង តារាសម្តែង Robert de Niro ផង​ដែរ។ ហេតុការណ៍​ទាំង​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​មិន​ដល់ ២សប្តាហ៍​ឡើយ មុន​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​របស់​អាមេរិក​មក​ដល់។


ប្រភព៖ BBC