ជនពិការម្នាក់ នាំស្រីចូលបន្ទប់សណ្ឋាគារ បាន២ម៉ោងស្រាប់តែខាងស្រី រត់ចេញក្រៅប្រាប់អ្នកបោសសម្អាតថា!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនពិការម្នាក់ នាំស្រីចូលបន្ទប់សណ្ឋាគារ បាន២ម៉ោងស្រាប់តែខាងស្រី រត់ចេញក្រៅប្រាប់អ្នកបោសសម្អាតថា!!

11/10/2018
ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តឈុនបុរី បានរាយការណ៍មកថា មានករណីបុរសម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងក្នុងភូមិទី៣ ក្រុងឈុនបូរី ខេត្តឈុនបូរី ។ ពេលប៉ូលិសចុះទៅដល់កន្លែងកើតហេតុ ស្ថិតនៅលើគ្រែ គេបានប្រទះឃើញបុរសម្នាក់ ឈ្មោះ វីរៈឆ័យ អាយុ៦៥ឆ្នាំ ដែលជាជនពិការជើងស្តាំម្ខាង បានដេកស្លាប់នៅលើនោះ ។ តាមការត្រួតពិនិត្យពីប៉ូលិស បានសន្និដ្ឋានថា សពជនរងគ្រោះពុំមានស្លាកស្នាម ការតស៊ូអ្វីមួយ ឬស្នាមរបួសឡើយ ព្រមទាំងប្រទះឃើញស្រោមអនាម័យមួយ ដែលទើបតែនិងប្រើហើយទៀតផង ។

តាមការរៀបរាប់ពី អ្នកសំអាតបន្ទប់ប្រចាំសណ្ឋាគារនោះ បានឲ្យដឹងថា គាត់បានឃើញបុរសជនពិការ បានជិះម៉ូតូឌុបចូលក្នុងសណ្ឋាគារ ហើយបានឃើញស្ត្រីជាដៃគូរគាត់ បានបើករថយន្តមកតាមក្រោយ ហើយពួកគេក៏បានចូលក្នុងបន្ទប់ជាមួយគ្នា ។ លុះចូលអស់រយៈពេល២ម៉ោង ក្រោយមកស្រាប់តែខាងស្រី អាយុប្រហែល៣០ឆ្នាំ បានដើរមកប្រាប់គាត់ថា ជួយផងខាងប្រុសបានគាំងបេះដូងស្លាប់បាត់ទៅហើយ ។ បន្តិចក្រោយមក នាងក៏បានបើករថយន្តចេញទៅក្រៅបាត់ទៅ ។ យោងតាមការត្រួតពិនិត្យរបស់ក្រុមគ្រួពេទ្យ បានឲ្យដឹងថា បុរសនេះមានជំងឺប្រចាំខ្លួន មានទាំងជំងឺទឹកនោមផ្អែម ឡើងឈាម ជំងឺបេះដូង ហើយបើតាមការសន្និដ្ឋានជាបឋម បុរសនោះប្រហែលជាគាំងបេះដូងស្លាប់ ខណៈពេលកំពុងតែរួមភេទ ហើយប៉ូលិសនឹងធ្វើការត្រួតពិនិត្យលើសាកសព ជាថ្មីម្តងទៀត ដើម្បីរកហេតុផលឲ្យបានច្បាស់ ហើយបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ និងតាមចាប់ខ្លួនស្ត្រីដៃគូយកមកសួរនាំបន្ថែម ៕