អារ៉ាប៊ីសាអូឌីតសារភាពថា ការស្លាប់នៃអ្នកកាសែត Khashoggi គឺជាការធ្វើឃាតរៀបចំទុកជាមុន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អារ៉ាប៊ីសាអូឌីតសារភាពថា ការស្លាប់នៃអ្នកកាសែត Khashoggi គឺជាការធ្វើឃាតរៀបចំទុកជាមុន

25/10/2018
(រីយ៉ាដ)៖ នាថ្ងៃព្រហស្បតិ៍នេះ ទីក្រុងរីយ៉ាដ បានផ្តល់ចម្លើយសារភាពថ្មីមួយទៀត ជុំវិញសំណុំរឿងលោក Jamal Khashoggi ​​ដោយ​ទទួលស្គាល់ថាការបាត់បង់ជីវិតនៃអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតរូបនេះ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅតួកគី គឺជា​រឿងឃាតកម្ម​​រៀបចំទុកជាមុន។ នេះបើតាមអគ្គរដ្ឋអាជ្ញាអារ៉ាប៊ីសាអូឌីត ដកស្រង់សម្តីដោយស្ថានីយទូរទស្សន៍ CNN នៅយប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
អគ្គរដ្ឋអាជ្ញាអារ៉ាប៊ីសាអូឌីត លោក Shaikh Suood bin Abdullah Al Mo'jab បានឲ្យដឹងថា បើតាមព័ត៌មានទទួលបានពីភាគី​តួកគី តាមរយៈក្រុមស៉ើបអង្កេតចម្រុះ​រវាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និង​សាធារណរដ្ឋតួកគី បានបង្ហាញឲ្យឃើញថា ជនសង្ស័យ​ក្នុងសំណុំរឿងលោក Khashoggi បានរៀបចំផែនការរបស់ពួកគេជាមុនដើម្បីសម្លាប់អ្នកកាសែតរូបនេះ។ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ប្រធានាធិបតីតួកគី លោក Erdogan ក៏បានលើកឡើងម្តងរួចមកហើយថា ការបាត់​បង់ជីវិតលោក Khashoggi គឺជាការ​រៀប​ចំ​ទុក​ជាមុន​ដោយ​អារ៉ាប៊ី​សាអូឌីត​។
គួរបញ្ជាក់ថា៖ ជុំវិញសំណុំរឿងលោក Khashoggi ពីដំបូងឡើយ អារ៉ាប៊ីសាអូឌីត បានប្រកាន់ជំហរអះអាងថា អ្នកកាសែតរូបនេះ នៅមានជីវិតធម្មតានិងបាន​ចាកចេញពីស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងអ៉ីស្តង់ប៊ុលរបស់តួកគី កាលពីថ្ងៃទី០២ ខែតុលា។ ក្រោយមក កាលពីចុងសប្តាហ៍មុន ទីក្រុងរីយ៉ាដ ក៏បានឆ្លើយសារភាពថា លោក Khashoggi ពិតជាបានស្លាប់នៅក្នុង​ស្ថានកុងស៊ុលប្រាកដមែន ប៉ុន្តែដោយសារតែទំនាស់វាយតប់គ្នា និងមិនដឹងថាសាកសពនៅទីណាឡើយ៕