ចិនបាញ់​បង្ហោះផ្កាយរណបមួយគ្រឿងទៀត​ហើយ ដែលមាន​សមត្ថភាពអង្កេតគ្រប់​មហាសមុទ្រ​លើផែនដី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិនបាញ់​បង្ហោះផ្កាយរណបមួយគ្រឿងទៀត​ហើយ ដែលមាន​សមត្ថភាពអង្កេតគ្រប់​មហាសមុទ្រ​លើផែនដី!

25/10/2018
(តៃយាន)៖ ប្រទេសចិនបាន​ធ្វើការបាញ់បញ្ជូនផ្កាយរណបមួយគ្រឿង ទៅកាន់គន្លង​តារាវិធី​នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កើតចេញ​​ជាបណ្តាញរួមមួយ ក្នុងការអង្កេតដែន​សមុទ្ររបស់ផែនដី ហើយផ្កាយរណប​ទាំងពីរគ្រឿងនេះ នឹងត្រូវបន្តការងារពីផ្កាយ​រណប ដែលកំពុងគោចរ​​ជុំវិញផែនដីស្រាប់ គឺ HY-2C និង HY-2D។ នេះបើតាម​​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
ផ្កាយរណបមួយគ្រឿងខាងលើនេះមានឈ្មោះថា HY-2B ត្រូវបានដាក់បញ្ចូលទៅក្នុងរ៉ុក្កែត Long March-4B ចំនួន​មួយដើម រួចរុញច្រើនឡើង​ទៅដល់គន្លងតារាវិថីកាល​ពីវេលាម៉ោង ៦៖៥៧នាទី​ព្រឹក​​ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌល​​បាញ់បង្ហោះ​ផ្កាយរណប តៃយាន (Taiyuan) ក្នុងខេត្ត​សានស៊ី ភាគខាងជើង​ប្រទេសចិន។

ផ្កាយរណប HY-2B គឺមានតួនាទីអង្កេត​ផ្ទៃសមុទ្រ និងធ្វើការផ្តល់ព័ត៌មាន​គ្រប់បែបយ៉ាង​អំពីអាកាសធាតុ ជាមួយនឹងអាយុកាល​ធ្វើប្រតិបត្តិការ ០៥ឆ្នាំ។ បើតាមសមត្ថភាព​​របស់វា HY-2B អាចធ្វើការអង្កេត​ផ្ទៃសមុទ្ររហូតដល់ ៩០% នៅទូទាំង​ភពផែនដី ហើយអាចដឹង​អំពីសីតុណ្ហភាព​នៃផ្ទៃមហាសមុទ្រទាំងអស់, ល្បឿនខ្យល់​បក់បោក, ការប្រែប្រួល​​ទឹកកក​លើសមុទ្រ​ទឹកកក និងកម្រិតនៃ​ទឹកភ្លៀងធ្លាក់ជាដើម។
គួរបញ្ជាក់ថា៖ កាលពី​ខែសីហា ឆ្នាំ២០១១ ប្រទេសចិន​បានធ្វើការបាញ់​បង្ហោះផ្កាយរណប-ឌីណាមិច HY-2A ជាមួយនឹង​គំរោងធ្វើបេសកកម្ម​រយៈពេល ០៧ឆ្នាំ មានន័យថា វាត្រូវផុត​កំណត់ក្នុង​ឆ្នាំ២០១៨ នេះហើយ។ សម្រាប់ HY-2B វិញគឺមានមុខព្រួញធ្វើបេសកកម្ម​​ចំនួនពីរ​ទៀត​នោះគឺទី ១ អាចអង្កេត និងចាប់សញ្ញា​នាវានានា​ដែលចល័តលើផ្ទៃទឹក និងទី ២ គឺប្រមូល​ទិន្នន័យហើយ​ស្តុកទុក ពាក់ព័ន្ធទៅនឹង​សកម្មភាពនានា​នៅដែនសមុទ្រចិន និងសមុទ្រផ្សេងៗ​ទៀត​ផងដែរ៕