ពេលអ្នកម្តាយមានកូនទី២ អាចបន្តបំបៅទឹកដោះដល់កូនច្បង ឬទេ ? ក្រោយពេលដែលអ្នកមានផ្ទៃពោះកូនមួយទៀត តើអ្នកអាចបន្តឱ្យយកូនមុនបៅដោះអ្នកទៀតទេ ? អ្នកម្តាយដែលមិនអាចឱ្យកូនបន្តបៅដោះអ្នក ពេលដែលមានផ្ទៃពោះកូនទី២ គឺ៖
០១. អ្នកម្តាយដែលធ្លាប់កើតកូនមុនខែ និងអ្នកម្តាយដែលធ្លាប់មានគត៌មិននឹងន ។
០២. អ្នកម្តាយដែលធ្លាប់កើតកូនច្រើនរួចមកហើយ ។
០៣. អ្នកម្តាយដែលមានស្បូនមិនប្រក្រតីក្នុងកំឡុងពេលមានផ្ទៃពោះ ។
០៤. អ្នកម្តាយដែលកំពុងតែញ៉ាំថ្នាំ ដើម្បីឱ្យកូនបង្វិលមកត្រូវកន្លែង ។
០៥. ទារកក្នុងផ្ទៃកើនទម្ងន់ខុសពីធម្មតា ។
០៦. អ្នកម្តាយដែលបំបៅទឹកដោះកូន កើតមានអាការៈចេញឈាម ។
ក្រៅពីអ្នកម្តាយ៦ប្រភេទនោះ និងការហាមពីគ្រូពេទ្យ អ្នកម្តាយអាចបន្តឱ្យកូនបៅទឹកដោះអ្នកបានទោះបីជាអ្នកកំពុងតែពពោះកូនថ្មីក៏ដោយ ព្រោះទឹកដោះនោះនៅតែអាចផ្តល់សារធាតុចិញ្ចឹមដល់កូនបាន ៕
ប្រភព៖ Health.com.kh
