ប្រទេសថៃកំពុងសម្រួលឲ្យការបោះឆ្នោតសកលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ អាចប្រព្រឹត្ត​ទៅយ៉ាងរលូន​ ដោយគ្មានអ្វីមករារាំង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេសថៃកំពុងសម្រួលឲ្យការបោះឆ្នោតសកលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ អាចប្រព្រឹត្ត​ទៅយ៉ាងរលូន​ ដោយគ្មានអ្វីមករារាំង

25/10/2018
(បាងកក)៖ ដើម្បីសម្រួលឲ្យ​ការរៀបចំដណើរការ​បោះឆ្នោត តាមការ​គ្រោងទុកអាចប្រព្រឹត្ត​ទៅដោយរលូននោះ ឧបនាយករដ្ឋមន្ត្រី​​ថៃលោក ប្រាវិត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) និង​លោក វីស្សានុ គ្រាញាំ (Wissanu Krea-ngam) បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍នេះថា កាលបរិច្ឆេទប្រឡងចូល​សាកលវិទ្យាល័យ គួរតែត្រូវបាន​កំណត់ជាថ្មី ដើម្បីជួយសម្រួល​ដល់ការបោះឆ្នោតសកល​ដែលគ្រោងនឹងប្រព្រឹត្តទៅ​នៅខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើង​របស់ឧបនាយករដ្ឋមន្រ្តី​ទាំងពីរធ្វើឡើង នៅចំពេលមាន​ការព្រួយបារម្ភថា ការកំណត់យកថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ប្រធានក្រុមប្រឹក្សា​សាកលវិទ្យាល័យ​នៅក្នុងប្រទេសថៃ ជាកាលបរិច្ឆេទប្រឡងចូល​សាកលវិទ្យាល័យ អាចនឹងធ្វើឱ្យប៉ះពាល់​ដល់ដំណើរការរៀបចំបោះឆ្នោតសកល ព្រោះកាលបរិច្ឆេទ​រៀបចំ​ការបោះឆ្នោត​ជាតិ ត្រូវបានគេគ្រោង​នឹងធ្វើ​ឡើងនៅ​ថ្ងៃទី២៤ ខែកុម្ភៈ។

ដោយសារតែ​ការព្រួយបារម្ភនេះឯង ទើបលោក Prawit ស្នើឱ្យមាន​ការកំណត់ថ្ងៃប្រឡង​ជាថ្មី ឡើងវិញដើម្បី​ទុកឱ្យឱកាសសិស្សរាប់ពាន់​នាក់ ដែលមានសិទ្ធិ និងគ្រប់អាយុ​បោះឆ្នោតអាចទៅ​បោះឆ្នោត ដោយមិន​ប៉ះពាល់​ដល់ការប្រឡងរបស់ពួកគេ។
គួរជម្រាបថា៖ បើតាមច្បាប់ថៃ​ប្រជាជនមាន​អាយុ ១៨ឆ្នាំឡើង គឺមានសិទ្ធិបោះឆ្នោត ហើយបើ​តាមលោក Prawit កាលបរិច្ឆេទបោះឆ្នោតមិនអាច​ត្រូវបានពន្យារពេល ដោយសារការ​ប្រឡងនោះទេ។ បើវាកើតឡើង​តាមការគ្រោងទុក​មែននោះ ការបោះឆ្នោត​នេះ​​គឺជាលើកទី ១ បំផុត​គិតចាប់តាំងពីអតីតនាយករដ្ឋមន្ត្រី​ថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់​ ត្រូវបានយោធា​ទម្លាក់ចេញពីអំណាច​ កាលពីខែឧសភា ឆ្នាំ២០១៤៕