Liverpool ឈរលើកំពូលតារាងពូល C ក្រោយយកឈ្នះ Red Star Belgrade ៤-០ នៃ Champions - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Liverpool ឈរលើកំពូលតារាងពូល C ក្រោយយកឈ្នះ Red Star Belgrade ៤-០ នៃ Champions

25/10/2018
(លីវើភូល)៖ ក្លឹបបាល់ទាត់ Liverpool របស់អង់គ្លេសរកបាន ៣ពិន្ទុឈរលើកំពូលតារាងពូល C បណ្តោះអាសន្ន ក្រោយយកឈ្នះក្រុមភ្ញៀវ Red Star Belgrade ក្នុងលទ្ធផល ៤-០ នៃវគ្គសន្សំពិន្ទុជាការប្រកួតក្នុងក្របខណ្ឌ UEFA Champions League ឆ្នាំ២០១៨-២០១៩ គ្រាដែល១គូទៀតក្នុងពូលនេះដូចគ្នារវាងក្លឹប Paris Saint-Germain បានត្រឹមស្មើជាមួយក្រុមភ្ញៀវ Napoli ២-២ ដែលការប្រកួតធ្វើឡើងក្នុងរាត្រីថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នំា២០១៨។
កីឡាករខ្សែប្រយុទ្ធ Roberto Firmino រកបានគ្រាប់បាល់នាំមុខនៅនាទីទី២០ ជាការបញ្ចូនបាល់ពីមិត្តរួមក្រុម Roberson មុនពេលកីឡាករខ្សែប្រយុទ្ធឆ្នើម Mohamed Salah ស៊ុតបាន១គ្រាប់នៅនាទីទី៤៥ និងស៊ុតបាល់ពិន័យ ១១ម៉ែត្រអត់ចូលនៅទីទី៥១ ជាមួយដោយកីឡាករ Sadio Mane រកបាន ១គ្រាប់ដែរនៅនាទីទី៧៦ និង Sturridge ធ្វើបានគ្រាប់ទី៤ នៅនាទីទី៨០។
នៅយប់មិញនេះដែរ ក្លឹបជើងឯកបារាំង PSG បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ជាមួយក្រុមមកពីអ៊ីតាលី Napoli ដែលជាការប្រកួតទី៣ ជើងទី១ របស់ពួកគេក្នុង UEFA Champions League ជាមួយកីឡាករខ្សែប្រយុទ្ធ Insigne រកបានគ្រាប់នាំមុខនៅនាទីទី២៩ តែត្រូវបានបាត់បង់ទៅវិញ ក្រោយកីឡារកខ្សែការពារ Mario Rui ធ្វើឲ្យចូលទីខ្លួនឯងនៅពេលពីព្យាយាមការពារការស៊ុតរបស់កីឡាករខ្សែការពារ Thomas Meunier នៅនាទីទី៦១ តែក្លឹប Napoli ក៏រកបាន១គ្រាប់បន្ថែមនៅនាទីទី៧៧ ដោយកីឡាករ Mertens គ្រាដែលគ្រាប់បាល់តាមស្មើក្នុងការប្រកួតគឺរកបានដោយកីឡាករ Di Maria នៅនាទីទី៩០៕