ទីបំផុតលោក Adel Abdul Mahdi ស្បថឡើងកាន់​តំណែងជា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ថ្មី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតលោក Adel Abdul Mahdi ស្បថឡើងកាន់​តំណែងជា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ថ្មី!

25/10/2018
(បាដាដ)៖ លោក អាប់ឌែល អាប់ឌុល ម៉ាឌី (Adel Abdul Mahdi) នាថ្ងៃពុធ​សប្តាហ៍នេះ បានស្បថឡើង​កាន់តំណែងជា​នាយករដ្ឋមន្រ្តីថ្មី នៃប្រទេសអ៉ីរ៉ាក់ហើយ បន្ទាប់​ពីសភា​បានអនុម័តទទួលស្គាល់​​មន្រ្តី ១៤នាក់ ក្នុងចំណោមសមាជិក​គណៈរដ្ឋមន្រ្តី​ចំនួន ២២នាក់ របស់លោក។ នេះបើតាមការដក​ស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
លោក Mahdi និងសមាជិក​គណៈរដ្ឋមន្រ្តី​ទាំង ១៤នាក់ បានស្បថឡើងកាន់​តំណែងជាផ្លូវការ បន្ទាប់ពីការបើក​សម័យប្រជុំយ៉ាង​យូរ​មួយ ខណៈដែលសភា​បានអនុម័តកម្មវិធី​រដ្ឋាភិបាល ដែលដាក់ចេញ​ដោយលោក Abdul Mahdi និងក្រោយមក​បានអនុម័ត​​ទទួល​​ស្គាល់​សមាជិក​​គណៈរដ្ឋមន្រ្តីចំនួន ១៤នាក់ ក្រោយការជជែកដេញដោលដ៏ក្តៅគគុក។
គួរជម្រាបថា៖ កាលពី​ថ្ងៃទី០២ ខែតុលា លោក បាហាម សាលី (Barham Salih) ក៏បានស្បថ​ឡើងកាន់តំណែងជាប្រធានាធិបតីថ្មី​របស់អ៉ីរ៉ាក់​ផងដែរ៕