ប្រមុខការពារជាតិចិន៖ យោធា​ចិន​គ្មានថ្ងៃទៅគំរាម​កំហែង​ប្រទេស​​ដទៃឡើយ ប៉ុន្តែ​ចិនក៏​គ្មានថ្ងៃ​​បណ្តោយ​ឲ្យរបូត​កោះតៃវ៉ាន់​​ចេញពីដៃ​នោះដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រមុខការពារជាតិចិន៖ យោធា​ចិន​គ្មានថ្ងៃទៅគំរាម​កំហែង​ប្រទេស​​ដទៃឡើយ ប៉ុន្តែ​ចិនក៏​គ្មានថ្ងៃ​​បណ្តោយ​ឲ្យរបូត​កោះតៃវ៉ាន់​​ចេញពីដៃ​នោះដែរ

25/10/2018
(ប៉េកាំង)៖ ប្រមុខការពារជាតិចិន បានប្រកាស​ជា​​ចំហ​នា​ថ្ងៃព្រហស្បតិ៍​នេះថា កងទ័ពចិននឹង​ប្រើគ្រប់សកម្មភាព​ទាំងអស់ ប្រសិនបើ​​នរណាម្នាក់​ហ៊ានព្យាយាម​មកបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
ទោះជាបែប​នេះក្តី រដ្ឋមន្រ្តីការពារជាតិ​ចិន លោក វៃ ហ្វេងហេ (Wei Fenghe) បានគូសបញ្ជាក់ថា «កងកម្លាំងប្រដាប់​អាវុធចិន​តែងតែប្រកាន់ខ្ជាប់​នូវ​ការអភិវឌ្ឍ​ខ្លួនដោយ​សន្តិវិធី ហើយនឹងមិនចូលរួម​ពាក់ព័ន្ធជាមួយការប្រកួតប្រជែង​សព្វាវុធ ឬក៏ពង្រីកឥទ្ធិពលយោធា​ឡើយ។ និយាយរួម គឺយោធាចិននឹងគ្មានថ្ងៃក្លាយ​ជាការគំរាមកំហែង​ ដល់ប្រទេស​ដទៃ​នោះទេ»។
គួរជម្រាបថា៖ ការព្រមានជា​ថ្មីបែបនេះពីសំណាក់​ទីក្រុងប៉េកាំង ត្រូវបានធ្វើឡើង​បន្ទាប់ពី​​កាលពីថ្ងៃចន្ទដើម​សប្តាហ៍នេះ អាមេរិក​បានបញ្ជូននាវាចម្បាំង ០២គ្រឿង ឆ្លងកាត់ច្រក​សមុទ្រកោះតៃវ៉ាន់។ ចិនដែលមិនខ្លាច​នឹងប្រើកម្លាំងបាយ​ ដើម្បីសង្រ្គប់យក​កោះតៃវ៉ាន់​​​​មកគ្រប់គ្រងនោះ បានតាមដានដោយ​មិនដាក់ភ្នែកនោះ​ឡើយ ចំពោះ​ទំនាក់ទំនង​រវាងទីក្រុង​វ៉ាស៉ីនតោន និងតៃវ៉ាន់ ដែលទីក្រុង​ប៉េកាំង​នៅតែចាត់​ទុកថា គ្រាន់ជាខេត្តមួយ​ប៉ុណ្ណោះរបស់ខ្លួន៕