សម្ដេចពញាចក្រី ហេង សំរិន ផ្ញើសារចូលរួមរំលែកទុក្ខគ្រួសារសព លោកឧត្តមសេនីយ៍ឯក ជា ម៉ន ក្រោយទទួលមរណភាព ដោយរោគាពាធ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចពញាចក្រី ហេង សំរិន ផ្ញើសារចូលរួមរំលែកទុក្ខគ្រួសារសព លោកឧត្តមសេនីយ៍ឯក ជា ម៉ន ក្រោយទទួលមរណភាព ដោយរោគាពាធ

24/10/2018
(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី មាស សន ចំពោះមរណភាព លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលត្រូវជាស្វាមីលោកស្រី បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

សម្ដេចពញាចក្រី ហេង សំរិន បានចាត់ទុកថា មរណភាពរបស់លោកឧត្តមសេនីយ៍ឯក ជា​ ម៉ន គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវកុលបុត្រវីរយុទ្ធជនដ៏ឆ្នើមមួយរូប ដែលបានលះបង់គ្រប់យ៉ាងក្នុងការបម្រើជាតិ មាតុភូមិ គ្រប់កាលៈទេសៈ នាពេលកន្លងមក។
សម្ដេចពញាចក្រី ហេង សំរិន និងលោកជំទាវ សូមចូលរួមចំលែកទុក្ខនូវមរណទុក្ខដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេគជាទីបំផុត៕​



ប្រភព៖ Fresh News