ទីបំផុតអាមេរិក​ចាត់វិធានការក្តៅ​​ហើយ ដោយ​មន្ត្រីអារ៉ាប៊ីសាអូឌីត​២១រូបនឹងរង​ទណ្ឌកម្ម ឆ្លើយតប​ចំពោះការស្លាប់អ្នកកាសែត Khashoggi - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតអាមេរិក​ចាត់វិធានការក្តៅ​​ហើយ ដោយ​មន្ត្រីអារ៉ាប៊ីសាអូឌីត​២១រូបនឹងរង​ទណ្ឌកម្ម ឆ្លើយតប​ចំពោះការស្លាប់អ្នកកាសែត Khashoggi

24/10/2018
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកំពុង​រៀបចំទណ្ឌកម្មថ្មី តាមរយៈការដកទិដ្ឋាការ​របស់​ក្រុមមន្រ្តី​​អារ៉ាប៊ីសាអូឌីត​ដែលជាប់​សង្ស័យថា អាចមានពាក់ព័ន្ធនឹងការស្លាប់​របស់អ្នកកាសែត​​ វ៉ាស៊ីនតោនប៉ុស្តិ៍ ជាជនជាតិអារ៉ាប៊ីសាអូឌីត គឺលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។ នេះបើតាមរដ្ឋមន្រ្តី​ការបរទេសអាមេរិក ដកស្រង់សម្តីដោយ​​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ​ នៅរសៀល​ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយនៅក្រសួងការបរទេស​អាមេរិក នាថ្ងៃអង្គារ​សប្តាហ៍នេះ លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា ​ទីក្រុងវ៉ាស៉ីនតោន​បាន​កំណត់​​អត្តសញ្ញាណបុគ្គល​មួយចំនួន ដោយក្នុង​នោះ​​​ក៏រួម​មានមន្រ្តីចារកម្ម មន្រ្តីតុលាការ មន្រ្តី​​ការបរទេស និងមន្រ្តីតាមស្ថាប័ន​ដទៃៗទៀតនៅអារ៉ាប៊ីសាអូឌីត ដែលស្ថិត​​ក្រោម​ការសង្ស័យថា អាចមានជាប់ទាក់ទិន​នឹងការស្លាប់​របស់លោក Khashoggi។
គួរជម្រាបថា៖ នេះគឺជាចំណាត់​ការជាក់ស្តែងដំបូងរបស់រដ្ឋាភិបាល​អាមេរិក ក្រោយមានការ​ទម្លាយការពិតថា លោក Khashoggi បានបាត់បង់​ជីវិត​ក្នុង​ស្ថានកុងស៊ុល​​អារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៉ីស្តង់ប៊ុល​នៃប្រទេសតួកគី។ បើតាមលោក Pompeo អាមេរិក​នឹង​​បន្តពិចារណាលើវិធានការ​បន្ថែមទៀត ដើម្បីដាក់ពិន័យ​ជនទាំងឡាយ​ណា ដែលបានប្រព្រឹត្តបទ​ល្មើស។ ទន្ទឹមនឹងនេះ លោក Pompeo បានបញ្ជាក់​ជាដដែលៗថា សហរដ្ឋអាមេរិក​នៅតែចាត់ទុក​អារ៉ាប៊ីសាអូឌីត​ ជាសម្ព័ន្ធមិត្ត​ដ៏រឹងមាំ​មួយដដែល។
នាអំឡុងនៃពេលធ្វើសន្និសីទ​សារព័ត៌មាន លោក Pompeo មិនបាន​បញ្ជាក់ថា មន្រ្តីអារ៉ាប៊ីសាអូឌីត​ប៉ុន្មានរូបនឹងត្រូវរងពិន័យឡើយ តែក្រោយមក​ក្រសួងការបរទេស​អាមេរិក បានប្រាប់បណ្តាញ​សារព័ត៌មានថា គឺមន្រ្តីអារ៉ាប៊ីសាអូឌីត​ចំនួន ២១រូប៕