យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៣ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ១,៤៣៧គ្រឿង និងផាកពិន័យ ១,២០២គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៣ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ១,៤៣៧គ្រឿង និងផាកពិន័យ ១,២០២គ្រឿង

23/10/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៣៨៩គ្រឿង
  • រកឃើញល្មើសច្បាប់ ១,៤៣៧គ្រឿង (ម៉ូតូ៨៣%)
  • អប់រំ ២៣៥គ្រឿង និងផាកពិន័យ ១,២០២គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៣ ខែតុលានេះ
  • ត្រួតពិនិត្យរួមបានចំនួន ៣,៨១២គ្រឿង
  • អប់រំ ១៤២គ្រឿង និងផាកពិន័យ ១,១៩៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៣ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៧,៣០១គ្រឿង
  • រកឃើញយានយន្តល្មើស ១៩,៧១៨គ្រឿង (ម៉ូតូ៨១%)
  • អប់រំ ៤,៩៦៩គ្រឿង និងផាកពិន័យ ១៤,៩៤៧គ្រឿង៕



ប្រភព៖ Fresh News