អាមេរិក​បញ្ជូននាវាចម្បាំង​ឆ្លងកាត់ច្រក​សមុទ្រ​កោះតៃវ៉ាន់ ដែលជាការដុតកម្តៅចិន​យ៉ាងខ្លាំង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិក​បញ្ជូននាវាចម្បាំង​ឆ្លងកាត់ច្រក​សមុទ្រ​កោះតៃវ៉ាន់ ដែលជាការដុតកម្តៅចិន​យ៉ាងខ្លាំង!

23/10/2018
(ប៉េកាំង)៖ អ្នកនាំពាក្យ​យោធា​អាមេរិក លោកវរសេនីយ៍​ឯក រ៉ូប មែននីង (Rob Manning) បានឱ្យដឹងថា នាវាចម្បាំង​អាមេរិក ០២គ្រឿង បានធ្វើដំណើរឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ហើយនេះ​គឺជាសកម្មភាព ​ដែលតែងតែបង្កឱ្យមាន​ភាពតានតឹងជាមួយ​ចិន។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។​
យោងតាម​លោក Rob Manning នាវាចម្បាំង​អាមេរិក USS Curtis Wilbur និង USS Antietam បានដឹកនាំ​ការធ្វើនាវាចរជាទម្លាប់ ដើម្បី​បង្ហាញ​ពីការប្ដេជ្ញាចិត្ត​របស់សហរដ្ឋអាមេរិក ក្នុងការការពារ​សេរីភាពនាវាចរនៅតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ម្យ៉ាងវិញទៀត​នេះគឺជាលើកទី ២ ហើយ​នៅក្នុងរយៈពេល ០៣ខែមកនេះ ដែលសហរដ្ឋអាមេរិក​បញ្ជូននាវាចម្បាំង ​មកធ្វើសមយុទ្ធ​យោធានៃសេរីភាពនាវាចរ ក្នុងតំបន់កំពុងមានភាពតានតឹងជាមួយចិន។ ក៏ប៉ុន្តែបើតាម CNN ចិនក៏បាន​បញ្ជូននាវាចម្បាំង​ជាច្រើន គ្រឿងតាម​ឃ្លាំមើលសកម្មភាព​ នាវាចម្បាំង​អាមេរិកទាំងពីរ​គ្រឿង​នេះដែរ។
គួរជម្រាបថា៖ ចិនបានចាត់ទុកថា​តៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន ហើយទីក្រុងប៉េកាំង​បានដឹកនាំ ការធ្វើសមយុទ្ធយោធា​ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០១៨នេះ ដើម្បីបង្ហាញ​ពីការប្រឆាំងនឹង ការប៉ុនប៉ង​ទាមទារឯករាជ្យឱ្យកោះតៃវ៉ាន់។ ចំណែកឯ រដ្ឋាភិបាល​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បែរជាបង្កើន​​ទំនាក់ទំនង​កាន់តែជិតស្និទ្ធ​ជាមួយទីក្រុងតៃប៉ិ ហើយមិនតែ​ប៉ុណ្ណោះ លោកថែម​ទាំងបានប្រកាស​ពីគំរោងលក់អាវុធ​ មានតម្លៃជាង ៣៣០លានដុល្លារ ក្នុងនោះមាន​ទាំងយន្ដហោះ​ចម្បាំង F-16 និង C-130 ទៀតផង៕