អបអរសាទរខួបទី២៧ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា សម្តេចតេជោ ហ៊ុន សែន នឹងចេញវីដេអូជម្រាបជូនជនរួមជាតិអំពីប្រវត្តិពិត នៃដំណើររឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចំថ្ងៃខួបលើកទី២៧ឆ្នាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អបអរសាទរខួបទី២៧ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា សម្តេចតេជោ ហ៊ុន សែន នឹងចេញវីដេអូជម្រាបជូនជនរួមជាតិអំពីប្រវត្តិពិត នៃដំណើររឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចំថ្ងៃខួបលើកទី២៧ឆ្នាំ

23/10/2018
(ប្រទេសស្វីស, ក្រុងហ្សឺណែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងចេញវីដេអូមួយ ជម្រាបជូនជនរួមជាតិអំពីប្រវត្តិពិត នៃដំណើររឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ២១៩៩១។ ការចេញមុខពន្យល់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងចំថ្ងៃខួបលើកទី២៧ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ គឺជាខួបលើកទី២៧ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬអាចហៅម្យ៉ាងទៀតថា កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជា។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ខ្មែរទាំងបួនភាគីដែលមានជម្លោះប្រដាប់អាវុធនឹងគ្នារួមមាន អ្នកសីហនុនិយមតំណាងដោយសម្តេចឪ នរោត្តម សីហនុ អ្នកជាតិនិយមដឹកនាំ ដោយ លោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដីភាគច្រើនរបស់ប្រទេសកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានឯកភាពរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះ នៅទីក្រុងប៉ារីស នៅប្រទេសបារាំង ដោយមានអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន១៨ទៀត ធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ី ជាសហប្រធាននៃសន្និសីទនេះ។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖
ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤
ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង
ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា។

សម្តេចឪ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គសំខាន់ក្នុងការស្ថាបនាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាព បានថ្លែងគូសបញ្ជាក់ថា កិច្ចចរចាសន្តិភាពនេះមិនអាចកើតមានឡើយ បើគ្មានសម្តេច នរោត្តម សីហនុ និងរូបសម្តេចទេនោះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា បើគ្មានជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ និងជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីស ជំនួបរវាងឥស្សរជននយោបាយទាំងពីរបានប្រព្រឹត្តិទៅរហូតដល់ទៅ៥លើករួមមានដូចជា៖

១. ជំនួបលើកទី១ នៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង
២. ជំនួបលើកទី២ នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង
៣. ជំនួបលើកទី៣ នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នាទីក្រុង Fère-en-Tardenois ប្រទេសបារាំង
៤. ជំនួបលើកទី៤ នៅថ្ងៃទី២៤-៣០ កក្កដា ១៩៨៩ នៅទីក្រុង សែនសាំងខ្លូដ ប្រទេសបារាំង
៥. ជំនួបលើកទី៥ ថ្ងៃទី១៧ កុម្ភៈ ១៩៩០ នៅផ្ទះនាយករដ្ឋមន្ត្រីថៃ ឆាធីឆៃ នៅទីក្រុងបាងកក ប្រទេសថៃ៕



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister