Oppo R15x ម៉ូឌែល​ថ្មី ផ្តល់​ជូន​ជម្រើស​ពណ៌​ពិសេស តម្លៃ​ក្រោម ៤០០ ដុល្លារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Oppo R15x ម៉ូឌែល​ថ្មី ផ្តល់​ជូន​ជម្រើស​ពណ៌​ពិសេស តម្លៃ​ក្រោម ៤០០ ដុល្លារ

22/10/2018
Oppo R15x ជា​ស្មាតហ្វូន​ជំនាន់​ក្រោយ​មាន​បំពាក់​អេក្រង់ AMOLED ទំហំ ៦,៤ អ៊ីញ អម​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ឆ្លង​កាត់ Synaptics Optical Sensor។ ​មាត្រដ្ឋាន​អេក្រង់​ពេញ​លាត​ដល់​ទៅ ៩១ ភាគរយ បន្សល់​ទុក​ស្នាម​ឆក​សម្រាប់​បំពាក់​កាមេរ៉ា​មុខ លាយ​ឡំ​រន្ធ​បញ្ចេញ​សំឡេង Speaker នៅ​ក្បែរ​ទីតាំង​នោះ។
ជាមួយ​បច្ចេកវិទ្យា AI ផ្តល់​ឲ្យ​កាមេរ៉ា​មុខ​អាច​ផ្តិត​យក​រូបភាព​នូវ​កម្រិត 25MP ខណៈ​ខាង​ក្រោយ​ភ្លោះ​ពីរ​គ្រាប់​ទំហំ 16MP មាន Aperture f/1.7 បន្ថែម Sensor ថត​យក​រូបភាព​ព្រាល​ទំហំ 2MP។

ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ Android Oreo បំពេញ​សម្រស់​ដោយ​ផ្ទៃ​កម្មវិធី Color OS 5.2 និង​មាន​ជម្រើស​អង្គ​ផ្ទុក​ធំ 128GB ជាមួយ RAM 6GB។
ចំពោះ​តម្លៃ​ត្រៀម​បើក​ឱ្យ​កុម្ម៉ង់​ទិញ​នៃ​ជម្រើស​ពណ៌ ២ រួម​មាន Nebula និង Ice/Glacier ស្ថិត​ក្នុង​តម្លៃ ២ ៤៩៩ យន់​ឬ​ ៣៦០ ដុល្លារ ​មាន​លើ​ទីផ្សារ​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​ទី ១ ​វិច្ឆិកា​ខាង​មុខ៕



ប្រភព៖ GSMarena