​មនុស្សស្លាប់កើនដល់​ ២២នាក់ និង​ ១៧១នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនៅកោះតៃវ៉ាន់ (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​មនុស្សស្លាប់កើនដល់​ ២២នាក់ និង​ ១៧១នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនៅកោះតៃវ៉ាន់ (មានវីដេអូ)

22/10/2018
(តៃប៉ិក)៖ អាជ្ញាធរតៃវ៉ាន់ នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវកាលពីរសៀលថ្ងៃអាទិត្យ បានកើនដល់២២នាក់ និង១៧១នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានប្រមាណ១០នាក់របួសធ្ងន់។ នេះបើតាមអាជ្ញាធរផ្លូវដែក តៃវ៉ាន់ដកស្រង់ដោយសារព័ត៌មាន CGTN​ របស់ចិន។
អាជ្ញាធរផ្លូវដែកតៃវ៉ាន់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ទៀតថា អ្នកដំណើរសរុប៣៦៦នាក់ បានជិះនៅលើរថភ្លើង ល្បឿនលឿន Puyuma Express នៅពេលដែលរថភ្លើងនេះរអិលធ្លាក់ផ្លូវ ក្នុងដំណើរផ្លូវចេញពីស្ថានីយរថភ្លើង Shulin ទៅកាន់ស្ថានីយរថភ្លើង Taitung។
ប៉ុន្តែមកទល់នឹងពេលនេះ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ខណៈពួកគេកំពុងបើកការស៊ើបអង្កេតហើយប្រតិបត្តិការជួយសង្រ្គោះ នៅតែបន្តធ្វើឡើងនៅឡើយ៕