ប្រជាប្រិយភាព​លោក ត្រាំ ហាក់មាន​កម្រិតខ្ពស់មុនការបោះឆ្នោត​សភា​​ពាក់​កណ្តាល​អាណត្តិ បើធៀប​នឹងលោក អូបាម៉ា កាលពីអំឡុង​ពេលដូចគ្នានេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រជាប្រិយភាព​លោក ត្រាំ ហាក់មាន​កម្រិតខ្ពស់មុនការបោះឆ្នោត​សភា​​ពាក់​កណ្តាល​អាណត្តិ បើធៀប​នឹងលោក អូបាម៉ា កាលពីអំឡុង​ពេលដូចគ្នានេះ!

22/10/2018
(វ៉ាស៉ីនតោន)៖ កម្រិតប្រជាប្រិយភាព​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោត​ពាក់កណ្តាលអាណត្តិ​ ដែលនឹងប្រព្រឹត្ត​ទៅនាខែវិច្ឆិកា​ខាងមុខនេះ ​ត្រូវគេមើល​ឃើញថា មានអត្រាខ្ពស់ជាង​​​កម្រិតប្រជាប្រិយភាព របស់​អតីត​ប្រធានា​ធិប​តី​អាមេរិកលោក បារ៉ាក់ អូបាម៉ា នៅមុនការបោះឆ្នោត​សភាពាក់​កណ្តាលអាណត្តិ​កាលពីឆ្នាំ២០១០។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
យោងតាមការ​ស្ទង់មតិថ្មីៗនេះ ដោយ​​សារព័ត៌មាន The Wall Street Journal បានបង្ហាញថា កម្រិតប្រជាប្រិយភាព​របស់​លោក ត្រាំ ទទួលបាន ៤៧ភាគរយ ខណៈលោក អូបាម៉ា ក្នុងការស្ទង់មតិ​ស្រដៀងគ្នានេះ​ទទួលបាន​ ៤៥ភាគរយ នៅមុន​ការបោះឆ្នោត​​ខែ​តុលា ឆ្នាំ២០១០។
កាលនោះកម្រិត​ប្រជាប្រិយភាពរបស់លោក អូបាម៉ា គឺជាអត្រា​ទាបបំផុត នៅមុនការបោះឆ្នោត​ពាក់កណ្តាល​កាលពី​ខែតុលា ឆ្នាំ​២០១០ ដែល​គណបក្ស​ប្រជាធិបតេយ្យ បានបាត់បង់​អាសនៈក្នុងចំនួន​ច្រើនគួរសម ទាំងនៅក្នុងសភា​តំណាងរាស្រ្ត និងព្រឹទ្ធសភា​។
គួរបញ្ជាក់ថា៖ ការបោះឆ្នោតនា​ខែវិច្ឆិកាខាងមុខនេះ ត្រូវបានគេមើល​ឃើញថា ប្រៀបដូចការធ្វើប្រជាមតិមួយ ដើម្បីវាយតម្លៃទៅលើ​​លោក ដូណាល់ ត្រាំ និងទៅលើ​ការដឹកនាំ​រយៈពេល ០២ឆ្នាំមកនេះ​របស់លោក៕