អគ្គនាយកដ្ឋានកសិកម្ម៖ ការប្រមូលផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋកសិករ សម្រេចបានជាង៤៥ម៉ឺនហិកតាហើយ ទិន្នផលមធ្យម ជិត៤តោនក្នុងមួយហិកតា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គនាយកដ្ឋានកសិកម្ម៖ ការប្រមូលផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋកសិករ សម្រេចបានជាង៤៥ម៉ឺនហិកតាហើយ ទិន្នផលមធ្យម ជិត៤តោនក្នុងមួយហិកតា

22/10/2018
(ភ្នំពេញ)៖ តាមរបាយការណ៍ល្បឿនការងារ បង្កបង្កើនផលកសិកម្មរដូវវស្សា ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានកសិកម្មដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ គិតត្រឹមថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ កសិករប្រមូលផលស្រូវរដូវវស្សា លើផ្ទៃដីសរុបចំនួន ៤៥៤,៦៩៨ហិកតា ទទួលបានទិន្នផលមធ្យម ៣.៩៥តោន ក្នុងមួយហិកតា។
របាយការណ៍ល្បឿនការងារ បង្កបង្កើនផលកសិកម្មរដូវវស្សា ឆ្នាំ២០១៨ បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ការងារបង្កបង្កើនផលស្រូវ​ រដូវវស្សាសម្រេចបាន​ ២,៧៣៣,២២១ ហិកតា ដំណាំសាក​វប្បកម្ម​សម្រេចបាន ៤៩,៦២២ ហិកតា និង ដំណាំឧស្សាហកម្ម សម្រេចបាន ៨៧៧,៦៦២ ហិកតា៕

សម្រាប់ព័ត៌មានលម្អិត សូមអានរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មទាំងស្រុង៖